BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក ប្រាយុទ្ធ នឹងពិភាក្សាលើការរំលាយគណៈកម្មាការចំពោះកិច្ច នៅថ្ងៃទី១០ កញ្ញាខាងមុខនេះ

ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 17:27  Purple Fullmoon

ប្រទេសថៃ៖ បន្ទាប់ពីស្ថានការណ៍កូវីដ នៅប្រទេសថៃ ចាប់ផ្ដើមប្រសើរឡើងមក លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ យល់ឃើញថា÷ គណៈកម្មារការចំពោះកិច្ច បើកបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ19 ក្នុងប្រទេសថៃ អាចនឹងត្រូវរំលាយអង្គភាពមួយនេះនៅថ្ងៃទី 12 កញ្ញាខាងមុខ ដោយលោកប្រាយុទ្ធ យល់ឃើញថាស្ថានការណ៍នៅក្នុងព្រះរាជាណាចក្រថៃឡង់អាចទប់ស្កាត់បាន ហើយលើសពីនេះទៅទៀត នឹងអាចបើកប្រទេសថៃមកក្នុងប្រក្រតីភាពឡើងវិញនៅដើមឆ្នាំ 2022 ខាងមុខនេះទៀតផង។

photo_2021-09-07_16-32-17

photo_2021-09-07_16-32-17 (2)

photo_2021-09-07_16-32-17 (7)

ខណៈដែលគណៈកម្មការចំពោះកិច្ចបានព្យាករណ៍ថា នៅក្នុងខែតុលា ឆ្នាំ 2021 ខាងមុខ ចំនួនអ្នកឆ្លងវីរុសកូវីដ-19 នៅក្នុងប្រទេសថៃអាចកើនឡើងដល់មួយថ្ងៃចំនួន ៣ម៉ឺននាក់ ហើយនាពេលបច្ចុប្បន្ននេះ អ្នកបាត់បង់ជីវិតដោយសារ កូវីដ-19 រាល់ថ្ងៃក៏ច្រើនមិនតិចជាង ពីររយនាក់ដែរ។ តែទោះជាយ៉ាងនេះក្តីលោក ប្រាយុទ្ធ យល់ឃើញថា គួរតែរំលាយអង្គភាពមួយនេះនៅក្នុងថ្ងៃទី 10 កញ្ញាខាងមុខនេះ ដោយលោកយល់ឃើញថា ខ្ទង់ថវិកាដែលចំណាយ ទៅលើអង្គភាពនេះ ច្រើនគួរឲ្យកត់សម្គាល់។

photo_2021-09-07_16-32-17 (8)

photo_2021-09-07_16-32-17 (4)

photo_2021-09-07_16-32-17 (9)

សូមបញ្ជាក់ផងដែរ ថានៅថ្ងៃទី 07 កញ្ញានេះប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ-19 ចំនួន 13,821 នាក់ សរុបចំនួនអ្នកឆ្លងសរុបចំនួន 1,308,343 នាក់ អ្នកបាត់បងជីវិតចំនួន 241 នាក់ សរុបអ្នកបាត់បង់ជីវិតទាំងអស់ចំនួន 13,283 នាក់ ហើយប្រទេសថៃឈរនៅក្នុងលេខរៀងទី 29 ក្នុងចំណោមប្រទេស 195 ទូទាំងពិភពលោក៕

photo_2021-09-07_16-32-17 (5)

photo_2021-09-07_16-32-17 (3)

photo_2021-09-07_16-32-17 (6)

អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក


ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 17:27  Purple Fullmoon