BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីទទួលបន្ទុកវ៉ាក់សាំងជប៉ុន នាំមុខបេក្ខភាព ជានាយករដ្ឋមន្រ្តីថ្មី

ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 10:21  Purple Fullmoon

លោក Taro Kono រដ្ឋមន្រ្តីទទួលបន្ទុកការជំរុញចាក់វ៉ាក់សាំង បច្ចុប្បន្នកំពុងមានការនាំមុខ ក្នុងការស្ទាបស្ទង់មតិមួយ ក្នុងចំណោមមេដឹកនាំដ៏ទៃទៀត ដែលនឹងអាចក្លាយទៅជានាយករដ្ឋមន្ត្រីថ្មី។

rsz_photo_2021-09-07_10-09-56

លោក Kono បានទទួលការគាំទ្រ 31,9% តាមរយៈអ្នកឆ្លើយតាមទូរស័ព្ទក្នុងការស្ទាបស្ទង់មតិទូទាំងប្រទេសនៅចុងសប្តាហ៍នេះ ដោយយោងទៅតាមទីភ្នាក់ងារព័ត៌មាន Kyodo News ។ ចំពោះលោក Kono ខ្លួនឯងក៏មិនទាន់បានបញ្ជាក់ថា លោកនឹងមានបំណងស្វះស្វែងចាប់យកតំណែង ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលជាគណបក្សកាន់អំណាចរបស់ជប៉ុនផងដែរ។

កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានរៀបចំផ្លូវសំរាប់មេដឹកនាំថ្មី ដោយលោក បានប្រកាសថាលោកនឹងមិនឈរឈ្មោះជាបេក្ខជនប្រធានគណបក្សសំរាប់អាណត្តិក្រោយទៀតនោះទេ ដោយលោកបានទទួលនូវការរិះគន់យ៉ាងខ្លាំងក្លា ក្នុងការដោះស្រាយទៅនឹងវិបត្តិកូវីដ-19 ដែលបណ្តាលឲ្យតំបន់ជាច្រើនក្នុងប្រទេសជប៉ុន ជួបនឹងភាពអាសន្ន។

Taro_Kono_20200916

គូប្រជែងដ៏សំខាន់របស់លោក Kono ក្នុងគណបក្សគឺ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Takeuchi តែទោះជាយ៉ាងណាក៏លោក Suga បាននិយាយថាលោកគាំទ្រ លោក Kono ដើម្បីបន្តតំណែងពីរូបលោក៕


ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 10:21  Purple Fullmoon