(កូឡាឡាំពួរ) សមាជិកសភាគណបក្សប្រឆាំងម៉ាឡេស៊ី បានធ្វើការរិះគន់ទៅលើលោកអគ្គព្រះរាជអាជ្ញា បន្ទាប់ពីលោកបានផ្តល់អនុសាសន៍ថា លោកនាយករដ្ឋមន្រ្តី Ismael Sabri Yaakob មិនមានការចាំបាច់ ដើម្បីធ្វើការបោះឆ្នោត សម្ដែងនូវការមិនទុកចិត្ត នៅក្នុងរដ្ឋសភានោះទេ ទោះបីជាមានព្រះរាជ្យក្រិត្យ ដែលចេញដោយព្រះមហាក្សត្រ ក្នុងពេលថ្មីៗនេះថា លោកនាយករដ្ឋមន្រ្តីគួរតែធ្វើរឿងនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
កាលពីចុងសប្តាហ៍នេះ លោកអគ្គព្រះរាជអាជ្ញា Idris Harun បាននិយាយថា បើសិនជាភាពស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តីតម្រូវឲ្យមានការសាកល្បងដេញដោលពីគណបក្សនានាក្នុងសភាទៀតនោះ វានឹងមានន័យថា អំណាចរបស់ព្រះមហាក្សត្រត្រូវបានរំលោភ ហើយវាក៏មិនអនុលោមទៅតាម រដ្ឋធម្មនុញ្ញសហព័ន្ធដែរ លោកថ្លែងបែបនេះនៅក្នុងសេចក្តីថ្លែងកាណ៍មួយកាលពីចុងសប្តាហ៍ ដោយយោងទៅតាមការតែងតាំងរបស់ព្រះមហាក្សត្រឲ្យលោក Isabel Sabris ធ្វើជានាយករដ្ឋមន្រ្តី បន្ទាប់ពីមានការជួបជុំសមាជិកសភា 114 រូប លើ 220 ក្នុងព្រះបរមរាជវាំង។
សមាជិកគណបក្សប្រឆាំងទាមទារឲ្យមានការបោះឆ្នោត មិនទុកចិត្តរដ្ឋាភិបាលក្នុងរដ្ឋសភា ហើយច្រានចោលអនុសាសន៍របស់អគ្គព្រះរាជអជ្ញាថា អធម្មនុញ្ញភាព។
សូមជំរាបផងដែរថារដ្ឋធម្មនុញ្ញម៉ាឡេស៊ី ផ្តល់សិទ្ធថ្វាយព្រះមហាក្សត្រអាចរំលាយសភាចោលបាន ក្នុងករណីមានវិបត្តិនយោបាយដែលរដ្ឋាភិបាលពុំអាចដោះស្រាយបាន៕