រយៈពេលជាង ៥៦ឆ្នាំ កន្លងមកនេះ ប្រទេសប្រទេសសឹង្ហបូរី បានកែប្រែឥរិយាបថ និងទម្លាប់ប្រជាជន ដោយការពង្រឹងធនធានមនុស្ស ប្រកាន់ការគោរពច្បាប់និងវិន័យយ៉ាងតឹងរឹង គឺយកច្បាប់កែទម្លាប់ មិនមែនអនុវត្តច្បាប់តាមទម្លាប់នោះទេ។
អ្វីជាគោលបំណងរបស់លោក លី ក្វាន់យូ បិតាស្ថាបនិក Singapore គឺបានប្រែក្លាយជាពលរដ្ឋមួយ ដែលមានវិន័យល្អ ហើយបានប្រែក្លាយពីរដ្ឋមួយ ដែលសំបូរដោយពលរដ្ឋរស់នៅអាស្រ័យផលតែលេីផ្ទៃទឹក និងកោះដាច់ស្រយាល អោយក្លាយជារដ្ឋមួយ មានការអភិវឌ្ឍរីកចំរេីនជឿនលឿន និងសុីវិល័យនៅលេីពិភពលោក។
ចំណែកឯ របបនយោបាយសង្គមនៃប្រទេសសឹង្ហបូរី គឺមានតែគណបក្ស PAP មួយប៉ុណ្ណោះ ដែលបានកាន់អំណាចជាប់ៗគ្នារយៈពេល ៦២ឆ្នាំ ដោយគ្មានការផ្លាស់ប្តូរ ដោយសារពលរដ្ឋប្រទេសមានភាពជឿជាក់ នឹងការដឹកនាំប្រកបដោយតម្លៃជាតិជាធំ តួយ៉ាងបច្ចុប្បន្នមានលោក លី សៀនឡុង ជាបុត្រាបង្កើតរបស់លោក លី ក្វាន់យូ ជានាយករដ្ឋមន្ត្រី បានកំពុងធ្វើអោយប្រជាជាតិសឹង្ហបូរី មានឈ្មោះជាប្រទេសសំបូរសប្បាយ រីកចម្រើន ថ្កុំថ្កើនដូចអារ្យប្រទេសផ្សេងៗនៅលើពិភពលោក៕