BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការសោកស្តាយធំបំផុតទាំង ៥ របស់លោក Sam Dogen ដែលបានចូលនិវត្តន៍ជាមួយប្រាក់ ៣លានដុល្លារ នៅអាយុ ៣៤ ឆ្នាំ

ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 08:13  Purple Fullmoon

លោក Sam Dogen បានធ្វើការក្នុងវិស័យធនាគារអស់រយៈពេល ១៣ឆ្នាំ មុនពេលលោកបានបង្កើត website ផ្ទាល់ខ្លួនមួយមានឈ្មោះថា Financial Samurai ដែលនិយាយអំពី ការវិភាគហិរញ្ញវត្ថុ។ លោកទទួលបានបរិញ្ញាប័ត្រ សេដ្ឋកិច្ច ពីមហាវិទ្យាល័យ William & Mary និងអនុបណ្ឌិតពីសាកលវិទ្យាល័យនៃកាលីហ្វ័រញ៉ានៅប៊ឺឃឺលី។ ហើយនេះជារឿងរ៉ាវរបស់លោកថា ហេតុអ្វីបានជាលោកសំរេចចិត្តចូលនិវត្តន៍នៅក្មេងយ៉ាងនេះ? ហើយលោកមានការសោកស្តាយទាំង៥នោះមានអ្វីខ្លះ?

លោក Dogen តែងមានផ្នត់គំនិតថា ចង់ចូលនិវត្តន៍ក្នុងវ័យ ៣០ឆ្នាំ។ ហើយចោតសួរថា ហេតុអ្វីបានជាពេលដែលយើងនៅក្មេង តែងតែប្រញាប់ធ្វើអ្វីមួយ ចង់ឲ្យសម្រេចបានភ្លាមៗ? យើងចង់បញ្ចប់ការសិក្សាលឿន រកការងារបានលឿន ក្លាយជាអ្នកមានលឿន និងចូលនិវត្តន៍លឿនជាងមុនជាដើម។ ហើយនៅឆ្នាំ ២០១២ ទីបំផុតលោកបានចូលនិវត្តន៍នៅអាយុ ៣៤ ឆ្នាំ។ នៅពេលលោកឈប់ពីការងារ លោកបានប្រមូលប្រាក់សុទ្ធប្រមាណ ៣ លានដុល្លារដែលបង្កើតចំណូលពីការវិនិយោគប្រមាណ ៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

104047840-GettyImages-539489336 (1)

រហូតមកដល់ពេលនេះ វាគឺជាបទពិសោធន៍ដ៏រីករាយមួយសម្រាប់រូបលោក។ សេរីភាពក្នុងការក្រោកពីដេកនៅពេលណាដែលលោកចង់ និងធ្វើអ្វីដែលលោកចង់ធ្វើ គឺវាមិនអាចកាត់ថ្លៃបានទេ។ លោក Dogen លែងត្រូវដោះស្រាយជាមួយការធ្វើដំណើរឆ្ងាយទៅធ្វើការ មួយសប្តាហ៍ធ្វើការ ៦០ ម៉ោង និងនយោបាយក្នុងការិយាល័យ។ ពេលនេះលោកផ្តោតលើចំណង់ចំណូលចិត្តរបស់លោក ហើយចំណាយពេលច្រើនជាមួយប្រពន្ធ (ដែលចូលនិវត្តន៍មុន) និងកូនប្រុសរបស់លោក។

ប៉ុន្តែគ្មានស្ថានភាពណាមួយដែលល្អឥតខ្ចោះនោះទេ។ ប្រសិនបើលោកអាចត្រលប់ទៅរកពេលវេលាមុនចូលនិវត្តន៍ម្តងទៀត នេះគឺជារឿង ៥ យ៉ាងដែលលោក Dogen នឹងធ្វើខុសពីមុន៖

1. រង់ចាំមួយឆ្នាំ ឬច្រើនជាងនេះ

ឥឡូវនេះរូបលោកមានអាយុ ៤២ឆ្នាំ ទើបលោកដឹងថា វាមិនសមហេតុផលដែលចូលនិវត្តន៍នៅក្មេងយ៉ាងនេះ។ មនុស្សជាច្រើន ថែមទាំងបានបញ្ចេញមតិថា ការសម្រេចចិត្តរបស់លោក ពិតជាគ្មានការទទួលខុសត្រូវ និងមិនចេះគិតគូរ ជាពិសេសដោយសារតែលោកទើបតែឈានចូលក្នុងវ័យរកប្រាក់ចំណូលបានច្រើន។

ប៉ុន្តែលោកបាននៅជាមួយក្រុមហ៊ុនរបស់គាត់អស់រយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ រូបលោកមានការហត់នឿយ និងធុញទ្រាន់ ហើយចង់ធ្វើអ្វីដែលថ្មីម្តង។

បើក្រឡេកមើលទៅពីមុន លោកអាចនឹងនៅធ្វើការយ៉ាងហោចណាស់ មួយឆ្នាំទៀត ហើយរកមើលតួនាទីថ្មីនៅក្នុងក្រុមហ៊ុន និងនៅការិយាល័យផ្សេង។ លោកតែងតែចង់ទៅធ្វើការនៅក្រៅប្រទេស - កន្លែងណាមួយនៅ ហុងកុង តៃវ៉ាន់ ប៉េកាំង ឬទីក្រុងឡុងដ៍។ វាប្រហែលជាអាចធ្វើឱ្យលោកមានចំណាប់អារម្មណ៍ឡើងវិញ ហើយពន្យារពេលឱ្យធ្វើការបានពីរទៅបីឆ្នាំទៀត។

លោក Dongen ក៏នឹងដាក់ ១០០% នៃប្រាក់បន្ថែមដែលរកបានទៅក្នុងទ្រព្យសម្បត្តិហានិភ័យផ្សេងៗដូចជា ភាគហ៊ុន និងមូលបត្របំណុល។ សន្មតថា ការប្រាក់ត្រលប់មកវិញប្រចាំឆ្នាំ ៤% លោកអាចបង្កើតប្រាក់ចំណូលអកម្មបន្ថែម ២០,០០០ ដុល្លារ ឬច្រើនជាងនេះក្នុងមួយឆ្នាំ។

2. គួរមានកូនប្រុសមុនពេលចូលនិវត្តន៍

រូបលោកនិងភរិយា បានពន្យារពេលនៃការក្លាយជាឪពុកម្តាយ ព្រោះពួកគាត់ផ្តោតលើអាជីពរបស់ខ្លួនច្រើនជាង។ លោកគិតថា ការត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាឪពុក ដោយមិនមានបំរុងហិរញ្ញវត្ថុដ៏ធំសម្បើមមួយជាមុននោះទេ វាមិនមែនជាការល្អ។

លោកមានអាយុ ៣៧ ឆ្នាំ និងភរិយាអាយុ ៣៤ ឆ្នាំ ដែលបានចូលនិវត្តន៍ដែរ បានសម្រេចចិត្តថា បានត្រៀមខ្លួនហើយ។ បន្ទាប់ពីព្យាយាមអស់រយៈពេលពីរឆ្នាំ ទីបំផុតលោកក៏បានក្លាយជាឪពុកម្នាក់នៅអាយុ ៣៩ ឆ្នាំ។

បើនិយាយពីអតីតកាល លោកចង់ក្លាយជាឪពុកម្តាយដំបូងនៅអាយុ ៣០ ឆ្នាំ ប៉ុន្តែលោកអាចនឹងមានពេលតិចជាងមុនក្នុងការចំណាយជាមួយកូនប្រុសលោក ព្រោះរវល់ការងារ។ ប៉ុន្តែលោកឃើញថា ការចំណាយពេលមួយភាគធំនៃជីវិតររបស់លោកជាមួយកូនប្រុស វាមិនអាចកាត់ថ្លៃបានទេ។ (ឥឡូវនេះលោកគ្រាន់តែសង្ឃឹមថា លោកអាចរស់នៅបានយូរ ដើម្បីមើលគាត់ធំធាត់ឡើង) ។

samurai-wp-1-1

ដោយរង់ចាំយូរ លោកមិនអាចទាញយកអត្ថប្រយោជន៍ដ៏ច្រើនពីក្រុមហ៊ុនរបស់លោក តាមស្តង់ដារអន្តរជាតិ គឺអត្ថប្រយោជន៍សម្រាប់មាតាបិតា អាចឈប់សម្រាក ២០ សប្តាហ៍ជាមួយនឹងប្រាក់ខែពេញ (បូករួមទាំងប្រាក់ឧបត្ថម្ភសម្រាប់អ្នកមើលថែក្មេង នៅពេលដែលត្រូវធ្វើដំណើរទៅធ្វើការក្រៅប្រទេស) ។

ជាលទ្ធផលលោកខកខានមិនបានចំណេញប្រាក់រាប់ម៉ឺនដុល្លារ ហើយត្រូវបង់ថ្លៃថែទាំសុខភាពជាង ១,៧០០ ដុល្លារក្នុងមួយខែដោយខ្លួនឯង។

៣. ចំណាយពេលច្រើនក្នុងការចាប់ផ្តើមសរសេរប្លុក

នៅឆ្នាំ ២០០៦ លោកបានមានគំនិត បង្កើតគេហទំព័រហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយឈ្មោះថា សាម៉ូរ៉ៃហិរញ្ញវត្ថុ។ ជាអកុសលវាមិនបានកើតឡើងភ្លាមៗទេ ព្រោះលោករវល់ព្យាយាមក្នុងវិស័យការងារ ដើម្បីតំណែងធំ និងប្រាក់ខែខ្ពស់។ ប៉ុន្តែបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០០៨ វាច្បាស់ថាមិនថាលោកធ្វើការបានល្អប៉ុណ្ណាទេ ក៏នឹងមិនទទួលបានប្រាក់ខែ ឬការតម្លើងឋានៈអ្វីទេ។ ផ្ទុយទៅវិញអាជីពរបស់លោកនឹងនៅទ្រឹងមួយរយៈ ហើយលោកពិតជាទទួលបានប្រាក់ខែតិច។

ដូច្នេះនៅឆ្នាំ ២០០៩ ទីបំផុតលោកបានបើកដំណើរការសាមូរ៉ៃហិរញ្ញវត្ថុ។ ដំបូងភាគច្រើនជាមធ្យោបាយសម្រាប់លោកក្នុងការស្វែងយល់ពីភាពវឹកវរផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែយូរៗទៅការសរសេរអំពីអចលនទ្រព្យ ការវិនិយោគ យុទ្ធសាស្រ្តអាជីព ហិរញ្ញវត្ថុគ្រួសារនិង ការចូលនិវត្តន៍បានក្លាយជាចំណង់ចំណូលចិត្តរបស់លោក។

unnamed

ចាប់តាំងពីបើកដំណើរការអ្នកអានរាប់លាននាក់បានចូលមើលគេហទំព័រនេះ ដើម្បីស្វែងយល់ និងចែករំលែកការយល់ដឹងអំពីវិធីឈានទៅរកឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ សព្វថ្ងៃនេះសាមូរ៉ៃហិរញ្ញវត្ថុ គឺជាគេហទំព័ការដែលមានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានបង្កើតនូវប្រាក់ចំណូលសមរម្យ។ ទោះយ៉ាងណាក៏ដោយ លោកដឹងថាប្រសិនបើលោកចាប់ផ្តើមវាលឿនជាងនេះក្នុងឆ្នាំ ២០០៦ វានឹងមានទំហំធំជាង និងជោគជ័យជាងសព្វថ្ងៃនេះ។

៤. គួរវិនិយោគឲ្យខ្លាំងក្លាក្នុងឆ្នាំ ២០១២

លោកប្តេជ្ញាចិត្តយ៉ាងខ្លាំងលើផែនការចូលនិវត្តន៍នៅឆ្នាំ ២០១២ ដែលគំនិតនៃការបង្កើនប្រាក់ចំណូលពីការទិញអចលនទ្រព្យ និងភាគហ៊ុនជាច្រើនមិនដែលមានក្នុងគំនិតរបស់លោកឡើយ។ (លោកថែមទាំងព្យាយាមលក់លំនៅដ្ឋានចម្បងរបស់លោកនៅឆ្នាំនោះផងដែរ សំណាងល្អវាមិនកើតឡើងពីព្រោះទីផ្សារមានសភាពទន់ខ្សោយ) ។

ប្រសិនបើលោកធ្វើការពីរទៅបីឆ្នាំបន្ថែម មុនពេលចូលនិវត្តន៍ លោកនឹងមានទំនុកចិត្តផ្នែកហិរញ្ញវត្ថុក្នុងការទិញអចលនទ្រព្យបន្ថែមនៅឆ្នាំ ២០១២ មុនពេលតម្លៃចាប់ផ្តើមធ្លាក់ចុះ។ (អចលនទ្រព្យជួលនៅសាន់ហ្វ្រាន់ស៊ីស្កូដែលមានតម្លៃ ៩០០,០០០ ដុល្លារក្នុងឆ្នាំ ២០១២ នឹងមានតម្លៃប្រហែល ១.៦ លានដុល្លារនៅថ្ងៃនេះ។ )

ប្រសិនបើលោកបន្តធ្វើការតាមរយៈទីផ្សារនេះ លោកប្រហែលជាអាចរកចំណូលបានជាង ២៥០,០០០ ដុល្លារដោយផ្អែកលើចង្វាក់នៃការវិនិយោគនៅពេលនោះ។

ការចូលនិវត្តន៍មុនពេលកំណត់ធ្វើឱ្យលោកមានហានិភ័យហួសប្រមាណ ហើយលោកក៏បានទទួលការខាតបង់នេះដែរ។

៥. ពិចារណាស្វែងយល់ពីឧស្សាហកម្មផ្សេង

បន្ទាប់ពីធ្វើការផ្នែកហិរញ្ញវត្ថុអស់រយៈពេល ១៣ ឆ្នាំ លោកលែងចាប់អារម្មណ៍ទៅវាហើយ ដូច្នេះលោកឃើញថាការចូលនិវត្តន៍គឺជាផ្លូវចេញរបស់លោក។

ក្រឡេកទៅក្រោយ លោកសង្ឃឹមថាលោកឆ្លៀតពេលដើម្បីស្វែងយល់ពីឧស្សាហកម្មផ្សេងៗ។ ជារឿយៗលោកតែងតែមានគំនិតលេងៗ ថានឹងចូលរួមក្នុងការចាប់ផ្តើមបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតមួយ យ៉ាងណាមិញលោកបានរស់នៅសាន់ហ្វ្រាន់ស៊ីស្កូដែលជារដ្ឋធានីបច្ចេកវិទ្យានៃពិភពលោក។

ប៉ុន្តែដោយសារតែលោកប្រញាប់ចរចាពីការចូលនិវត្តន៍របស់លោក ធ្វើឲ្យមិនគិតថានឹងដាក់ពាក្យទៅក្រុមហ៊ុនដូចជា Uber, Airbnb និង Pinterest ។

លោកក៏អាចប្រើផលប្រយោជន៍ក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យា ដើម្បីចាប់ផ្តើមក្រុមហ៊ុនមួយ ឬយ៉ាងហោចណាស់ចូលរួមជាមួយក្រុមហ៊ុនផ្សេង។ លោកនៅតែជឿជាក់ថា អចលនទ្រព្យគឺជាវិធីសាមញ្ញបំផុតមួយដែលជនជាតិអាមេរិកភាគច្រើន អាចបង្កើតទ្រព្យសម្បត្តិក្នុងរយៈពេលវែង។

អ្វីទាំងអស់ស្ថិតនៅលើពេលវេលាសមស្រប

មិនថាអ្នកមានគម្រោងប៉ុន្មានសម្រាប់អនាគតរបស់អ្នកទេ អ្នកនឹងមិនដែលសម្រេចបានល្អឥតខ្ចោះទេ។ ប៉ុន្តែពេលវេលាកាន់តែច្រើនដែលអ្នកគិតអំពីជម្រើសរបស់អ្នក អ្នកនឹងកាន់តែទទួលលទ្ឋផលប្រសើរឡើង។

ដូច្នេះប្រសិនបើអ្នកកំណត់ពេលចូលនិវត្តន៍ លោកស្នើឱ្យរង់ចាំរហូតដល់អ្នកឈានដល់អាយុ ៤០ ឆ្នាំ (ឬយ៉ាងហោចណាស់មួយឆ្នាំទៀត) ។ អ្នកអាចចំណាយពេលវិស្សមកាល ឬវិស្សមកាលបន្ថែម ដើម្បីបញ្ចូលថាមពលប្រសិនបើអ្នកមានអារម្មណ៍ថាហត់នឿយ។

ហើយនៅពេលអ្នកសំរេចចិត្តចាកចេញ សូមប្រាកដថាអ្នកមានប្រាក់ចំណូលវិនិយោគគ្រប់គ្រាន់ ដើម្បីចំណាយលើការរស់នៅដែលអ្នកចង់បាន (បូកនឹងប្រាក់គ្រាអាសន្ន ២០% ក្នុងករណីមានអ្វីផ្លាស់ប្តូរ) ។ ចុងក្រោយអ្នកគួរតែដឹងជាមុនថា អ្នកនឹងធ្វើអ្វីជាមួយពេលវេលាថ្មីរបស់អ្នក។ បើមិនដូច្នោះទេ អ្នកអាចនឹងធុញទ្រាន់ និងមិនពេញចិត្តក្នុងការចូលនិវត្តន៍។

ការសរសេរនៅលើសាមូរ៉ៃហិរញ្ញវត្ថុបានធ្វើឱ្យលោករវល់ និងសប្បាយចិត្ត។ លោកក៏បានចាប់ផ្តើមផតខាស ដើម្បីរក្សាអ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនប្រុសរបស់លោក នៅពេលដែលលោកអាចមិនបាននៅជាមួយគាត់ក្នុងពេលអនាគត៕

អត្ថបទដកស្រង់ពី Sam Dogen

បកប្រែ និងកែសម្រួលដោយ កញ្ញា លីមួយ


ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 08:13  Purple Fullmoon