សហរដ្ឋអាមេរិក៖ អាមេរិចជាប្រទេសមួយដែលមាន ចំនួនអ្នកឆ្លងច្រើនជាងគេបំផុតក្នុងពិភពលោក ដោយគិតត្រឹមថ្ងៃទី ០៦ កញ្ញា នេះ ចំនួនអ្នកឆ្លងសរុបនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងជិតដល់៤០លាននាក់ហើយ។
ដែលវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ ដែលតា (Delta) បានបន្តឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយនេះ ប៉ុន្តែពលរដ្ឋនៅតែប្រមូលផ្តុំគ្នា ដោយមិនពាក់ម៉ាស់។
ក្នុងមួយរយ:ចុងក្រោយនេះ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះ ពីមួយថ្ងៃទៅមួយថ្ងៃមិនតិចជាង ៥ម៉ឺននាក់នោះទេ។ តែទោះជាយ៉ាងនោះក្តី ប្រជាពលរដ្ឋអាមេរិកភាគច្រើននៅតែមិនចង់ពាក់ម៉ាស់ ដោយសារតែពួកគេមានភាពជឿជាក់ទៅលើវិស័យសុខាភិបាលរបស់ប្រទេសថា អាចការពារ និងទប់ស្កាត់បាន ហើយពលរដ្ឋអាមេរិចនៅតាមបណ្តារដ្ឋជាច្រើនបានបញ្ជាក់ថា : ពាក់ម៉ាស់ ឬមិនពាក់ជាសិទ្ធិរបស់ពួកគេ៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែកដែក