BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាកាសចរណ៍ជាតិហ្វីលីពីនបានប្រកាសក្ស័យធន ដោយសារបញ្ហាកូវីដ

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 15:35  កណ្តាប់ ដៃដែក

ហ្វីលីពីន: តាមប្រភពព័ត៌មាននៅក្នុងស្រុកដែលបានចេញផ្សាយនៅថ្ងៃទី 05 កញ្ញាឆ្នាំ 2021 បានដឹងថា អាកាសចរណ៍ជាតិមួយដែលមានឈ្មោះថា ហ្វីលីពីនអ័រឡាញ កំពុងតែដាក់លិខិតប្រកាសក្ស័យធន ខណ:ដែលក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីនអ័រឡាយ មួយនេះត្រូវរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់វីរុស កូវីដ-19។

rsz_photo_2021-09-05_14-14-38

rsz_photo_2021-09-05_14-14-40_2

rsz_photo_2021-09-05_14-15-03

តាមប្រភពព័ត៌មានបានបញ្ជាក់ទៀតថា អាកាសចរណ៍ជាតិរបស់ហ្វីលីពីនមួយនេះ គឺរងនូវវិបត្តិធ្ងន់ធ្ងរដោយសារតែវីរុសកូវីត-19 ហើយបើនិយាយពីរឿងពន្ធដារវិញគ្រាន់តែអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ ជំពាក់កើនរហូតទៅដល់ជាង ពីរពាន់លានដុល្លារឯណោះ។ ទាក់ទិនជាមួយនឹងបញ្ហានេះផងដែរ អ្នកឯកទេសព្រឹទ្ធាចារ្យម្នាក់នៅប្រទេសហ្វីលីពីន បានបង្ហើបឲ្យដឹងថា ប្រសិនបើប្រកាសក្ស័យធនដូច្នេះ នឹងអាចទទួលបានទុន ដើម្បីធ្វើការវិនិយោគវិញយ៉ាងហោចណាស់ 655 លានដុល្លារ គឺស្មើនិងប្រមាណជាង25% នៃទុនវិនិយោគផងដែរ ដោយយោងតាមច្បាប់ដែលបានកំណត់ក្នុងមាត្រាទី11 របស់សហរដ្ឋអាមេរិក ហើយនឹងអាចធ្វើការចរចារ ជាមួយនឹងការចុះកុងត្រាផ្សេងៗសារជាថ្មីទៀតផង។

photo_2021-09-05_14-14-40

 

photo_2021-09-05_14-14-40 (3)

 

ដូច្នេះហើយទើបអាកាសចរជាតិហ្វីលីពីនមួយនេះ ដែលមានឈ្មោះថាហ្វីលីពីនអ័រឡាយធ្វើការដាក់លិខិត ស្នើប្រកាសក្ស័យធនបែបនេះ៕

អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 15:35  កណ្តាប់ ដៃដែក