សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានត្រលប់មកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពី ធ្វើដំណើរទៅកាន់ប្រទេសបារាំង អស់រយៈពេល ០២សប្តាហ៍ ក្នុងធុរៈផ្ទាល់ខ្លួនដើម្បីពិនិត្យ សុខភាព។
បើតាមការប្រកាសរបស់ខុទ្ទកាល័យ សម្តេច ស ខេង បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានត្រលប់មកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ បច្ចុប្បន្ន សម្ដេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា៕