យោងតាម BBC អ្នកប្រយុទ្ធតាលីបង់បានបាញ់សម្លាប់មន្រ្តីប៉ូលីសស្រីម្នាក់ ដែលមានគ៌ភនៅចំពោះមុខកូននិងប្តីរបស់គាត់។
ស្រ្តីដែលមានឈ្មោះថា Banu Negar បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បានត្រូវបាញ់សម្លាប់នៅចំពោះមុខក្រុមគ្រួសាររបស់គេ ខាងក្រៅគេហដ្ឋាននៅក្នុងទីក្រុង Firozkhah ។
ពួកតាលីបង់បានប្រកែកថា ខ្លួនមិនមានការពាក់ព័ន្ធទៅនឹងការស្លាប់របស់ Negar នោះទេ ព្រមទាំងនិយាយថានឹងធ្វើការស៊ើបអង្កេតទៅលើឧប្បទេវហេតុនេះ។ "យើងបានដឹងអំពីរឿងនេះ តែយើងសូមបញ្ជាក់ថា យើងមិនបានបាញ់សម្លាប់នាងនោះទេ ការស៊ើបអង្កេតកំពុងបន្តធ្វើ" អ្នកនាំពាក្យតាលីបង់ប្រាប់កាសែតនៅក្នុងស្រុកមួយ ព្រមទាំងទម្លាក់ការទទួលខុសត្រូវនេះទៅលើ រឿងគំនុំផ្ទាល់ខ្លួន។
សមាជិកគ្រួសារម្នាក់បាននិយាយថា នាងធ្វើការជាមន្រ្តីប៉ូលីសប្រចាំពន្ធនាគារ ហើយមានផ្ទែពោះ8ខែ។ ពួកតាលីបង់ បានសន្យាថានឹងគោរពសិទ្ធនារី ប៉ុន្តែចាប់តាំងពីពួកគេបានចូលកាន់កាប់អំណាចមក ត្រូវបានគេមើលឃើញថា នៅតែមានការរើសអើងចំពោះស្រ្តី ព្រមទាំងមានអំពើហឹង្សាជាច្រើនផងដែរ។
អ្នកនាំពាក្យតាលីបង់បានបញ្ជាក់ទៀតផងដែរថា ស្រ្តីត្រូវតែគោរពច្បាប់សាសនា (Sharia law)៕