BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំទីក្រុងប៉េកាំង ទទួលមរណភាព

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 11:18  Purple Fullmoon

rsz_photo_2021-04-22_22-06-11

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិន ដែលជាមនុស្សជំនិត និងជាអតីតទីប្រឹក្សានយោបាយការបរទេសរបស់អ្នកស្រី Angela Merkel លោក Jan Hecker  អាយុ 54 ឆ្នាំ បានទទួលមរណភាព ក្រោយពីចូលកាន់តំណែងមិនទាន់បានកន្លះខែផង នេះបើតាមសេចក្តីប្រកាសរបស់ការិយាល័យសហព័ន្ធ ទទួលបន្ទុកកិច្ចការបរទេស នៅថ្ងៃច័ន្ទនេះ។

"យើងមានការក្តុកក្តួល និងរំជួលចិត្តឥតឧបមា ចំពោះការទទួលបាននូវព័ត៌មានមរណភាពរបស់ ឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំង លោក Jan Hecker ដែលវាហាក់ដួចជាលឿនពេក" ថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធ។

ក្រសួងការបរទេស អាល្លឺម៉ង់មិនបានបង្ហើបឲ្យដឹង អំពីមូលហេតុនៃមរណភាពរបស់លោក Jan Hecker នោះទេ គ្រាន់តែបាននិយាយថា លោកទើបតែត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនកាលពីខែមុន៕


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 11:18  Purple Fullmoon