ប្រទេសថៃ: នៅព្រឹកថ្ងៃទី 6 កញ្ញាឆ្នាំ 2021 លោក ណាត់ថាវុធ មេដឹកនាំក្រុមអាវក្រហមបានប្រកាសថានឹងធ្វើការតវ៉ា បណ្ដេញលោកប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃឲ្យចុះចេញពីតំណែងឲ្យខាងតែបាន។ ជាមួយគ្នានេះផងដែរ លោកណាត់ថាវុធ បានប្រកាសនិងអំពាវនាវទៀតថា គ្រប់ក្រុមអ្នកតវ៉ាដែលមាននិន្នាការ និងទិសដៅតែមួយក្នុងការបណ្ដេញលោក ប្រាយុទ្ធ ចាន់អូឆា ឲ្យចុះចេញពីតំណែងដូចនឹងអ្វីដែលជាការទាមទាររបស់លោក នោះអាចរួមគ្នាបាន។
ខណៈពេលនេះយើងឃើញថា មានក្រុមអ្នកតវ៉ាដែលចូលរួមជាមួយនឹងក្រុមលោក ណាត់ថាវុធ មានមិនតិចជាង 5 នោះទេ ដូចជា÷
1-ក្រុមនិស្សិតនៃ "សាកលវិទ្យាល័យធម្មសាស្ត្រ"
2-ក្រុម "យុវជនរំដោះ"
3-ក្រុម "គណៈរាស្ត្រ"
4-ក្រុម "ថាលហ្វា"
5-ក្រុម "ថៃម៉ៃធុន" ជាដើម។
ដែលក្រុមទាំងនេះ គឺមានគោលដៅតែមួយក្នុងការបណ្ដេញលោក ប្រាយុទ្ធ ឱ្យចុះចេញពីតំណែង។
លោកណាត់ថាវុធ បានបញ្ជាក់ទៀតថានៅថ្ងៃទី 06 កញ្ញាឆ្នាំ 2021 នេះនៅវេលាម៉ោង 4 រសៀលនេះ នឹងធ្វើការតវ៉ាបណ្ដេញលោក ប្រាយុទ្ធ ចាន់អូឆា ឲ្យចុះចេញពីតំណែង ហើយលោកបានប្រកាសបន្តថា នឹងការតវ៉ាបណ្ដេញលោក ប្រាយុទ្ធ ឲ្យចុះចេញពីតំណែងឲ្យខាងតែបាន ហើយលោកក៏បានអំពាវនាវឱ្យក្រុមណាដទៃទៀតដែលធ្វើការតវ៉ានៅក្នុងប្រទេសថៃដែលមានទិសដៅដូចជារូបលោកអាចចូលរួមជាមួយក្រុមនេះបាន៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក