BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកស្រី ម៉ារីយាប៉ូឡែត ម្ចាស់ដើមបទ “វីយូឡុងស្នេហា” និង ”សំបុត្រក្រោមខ្នើយ “ ដែលមានវ័យជិត៩០ឆ្នាំ

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 09:27  Purple Fullmoon

photo_2021-09-06_08-46-03

ចម្រៀងមរតកដើមចំនួន២បទ គឺ វីយូឡុងស្នេហា និងបទ សំបុត្រក្រោមខ្នើយ ទស្សនិកជនពិតជាស្គាល់ច្បាស់ហើយធ្លាប់ស្តាប់គ្រប់គ្នា ខណៈទាំង២បទនេះត្រូវបានអ្នកចម្រៀងជំនាន់ក្រោយៗ យកមកច្រៀងឡើងវិញ និងល្បីសុសសាយតាមបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។

អ្វីដែលយើងចង់យកបង្ហាញម្ចាស់ដើមផងដែរនោះ ព្រោះក៏មានអ្នកស្តាប់ខ្លះក៍មានការយល់ច្រឡំ ដោយការដាក់ឈ្មោះម្ចាស់ដើមមិនត្រឹមត្រូវ ឬឈ្មោះអ្នកចម្រៀងផ្សេងៗគ្នាជាដើម។ ដោយសារតែហេតុផលនោះហើយទើបថ្មីៗនេះ នៅលើទំព័រផេកមួយដែលមានឈ្មោះថា «Amazing Cambodia» បានទម្លាយដោយបើកបង្ហាញការពិត នូវឈ្មោះម្ចាស់ដើមនៃបទចម្រៀងខាងលើ ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀតជុំវិញរឿងនេះ។ មិនតែប៉ុណ្ណោះផេកនេះក៏បានបញ្ជាក់ថា ម្ចាស់ដើមបច្ចុប្បន្នកំពុងមានជីវិតរស់នៅប្រទេសបារាំងទៀតផង។

យោងតាមការបង្ហោះនៅលើផេកនេះបានរៀបរាប់ ដោយភ្ជាប់ជាមួយរូបថតម្ចាស់បទដើមនៃចម្រៀង បទ វីយូឡុងស្នេហា និងបទសំបុត្រក្រោមខ្នើយ ដូច្នេះថា តារាចម្រៀងតន្ត្រីសម័យជំនាន់ដំបូងបង្អស់នៃប្រទេសកម្ពុជា (រវាងចុងទ.វ. ឆ្នាំ ១៩៤០ - ដើមទ.វ. ឆ្នាំ ១៩៥០) លោកស្រី ម៉ារី យ៉ាប៉ូឡែត (ឈ្មោះដើម កាន់ ម៉ារី យ៉ា?) ហៅ សាវតី ម្ចាស់បទ វីយូឡុងស្នេហា និងបទ សំបុត្រក្រោមខ្នើយ។

ដោយច្រៀងផ្សាយចេញតាមវិទ្យុជាតិ (ខ្លះយល់ច្រឡំថា ជាបទដើមរបស់ សៀង ឌី / កែវ សុខា / ម៉ៅ សារ៉េត) ដែលគិតមកដល់បច្ចុប្បន្ននេះ ទំនងជា
តារាចម្រៀងផ្នែកស្ត្រី ដែលនៅរស់រានមានជីវិត មានអាយុវែងជាងគេរបស់កម្ពុជា (ជិត៩០ឆ្នាំ) ហើយកំពុងរស់រាន្តមានជីវិតទៀតផង។

ដោយឡែកក៏មានការលើកជាសំណួរនិងចម្ងល់ដែរថា « ដូច្នេះ បទចម្រៀង វីយូឡុងស្នេហា ក្នុងយូធូប ដែលគេដាក់ថា ច្រៀងដោយ កែវ សុខា ជាសំនៀងរបស់គាត់? បើអាចសុំជួយបន្ថែមប្រវត្តិនៃបទ « វីយូឡុងស្នេហា » ផង ។ » ។ ចំពោះចម្ងល់នេះ ត្រូវបានមតិមួយឆ្លើយតបថា « បទនេះច្រៀងតៗគ្នា រាប់មិនអស់ទេ តែសំនៀងដើមមិនសល់ទេ» ។

ទន្ទឹមគ្នានោះក៏មានសំណួរថា តើគាត់អាយុប៉ុន្មានហើយសព្វថ្ងៃ ហើយរស់នៅឯណានោះ? ចម្លើយត្រូវបានទំព័រហ្វេសប៊ុក «Amazing Cambodia» ដែលជាអ្នកទម្លាយរឿងនេះ និងគណនីហ្វេសប៊ុកមួយឈ្មោះ «Leng Chen» ឆ្លើយតបថា «កើតឆ្នាំ១៩៣៣ ដូឆ្នេះលោកស្រីមានវ័យ៨៨ ឆ្នាំហើយដំណាលលោកយាយ ឯម ធាយហើយបច្ចុប្បន្នគាត់រស់នៅប្រទេសបារាំង »៕


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 09:27  Purple Fullmoon