(កាប៊ុល) - យ៉ាងហោចណាស់ក៏មានយន្តហោះដឹកអ្នកដំណើរដែលដឹកជនភៀសខ្លួនចាកចេញពីប្រទេសអាហ្វហ្គានីស្ថាចំនួន4គ្រឿង មិនអនុញ្ញាតិឲ្យហោះហើរឡើង មន្រ្តីតាលីបង់បានិយាយកាលពីថ្ងៃអាទិត្យដោយមិនបញ្ចេញឈ្មោះនិងមិនបញ្ជាក់ពីមូលហេតុ ដែលត្រូវបានគេមើលឃើញថា វាជាទំនាស់ទៅនឹងកិច្ចព្រមព្រៀងរវាងតាលីបង់និងអាមេរិក.
មន្រ្តីអាហ្វហ្គានីស្ថាន ដែលស្ថិតនៅព្រលានយន្តហោះប៉ែកខាងជើងក្រុង Mazar-e-Sharif បាននិយាយថា ជនភៀសខ្លួនសុទ្ធសឹងតែជាជនជាតិអាហ្វហ្គានីស្ថាន ដែលភាគច្រើននៃពួកគេពុំមានលិខិតឆ្លងដែននិងទិដ្ឋាការ ដូច្នេះពួកគេមិនអាចចាកចេញពីប្រទេសបានទេ
ការមិនអនុញ្ញាតិឲ្យយន្តហោះដឹកជនភៀសខ្លួនហោះហើរឡើងនេះធ្វើឲ្យមានប្រតិកម្មជាច្រើនពីសំណាក់ប្រទេសជាច្រើន ហើយក៏មានសំណូមពរសុំឲ្យពួកតាលីបង់គោរពនិងអនុវត្តិនូវអ្វីដែលជាការសន្យា. គួរំលឹកផងដែរថា ពួកតាលីបង់បានសន្យាថានិងខិតខំប្រឹងប្រែងជួយសម្រួលដល់ការដឹកជញ្ជូនពលរដ្ឋអាហ្វហ្គានីស្ថានដែលមានសិទ្ធចាកចេញពីប្រទេសដោយសុវត្តិភាព.