តំបន់វាលថ្មវង្វេងជាឈ្មោះ ដែលអ្នកស្រុកបានហៅទីកន្លែងនេះ។
រីឯថ្មអណ្តើកក៏ស្ថិតក្នុងប្រជុំថ្មដុះជាច្រើន លើវាលស្មៅ និងស្មាច់ ដ៏ស្រស់ស្អាតលើភ្នំទ័ពជាង ក្នុងឧទ្យានជាតិភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្ត ស្រុកស្រែអំបិល ខេត្តកោះកុង។
សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង បង្កើតបានជាសេវាទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។
ពេលបានអញ្ចើញទៅខេត្តកោះកុង លោកអ្នកនឹងបានឃើញទេសភាពនៃតំបន់ធម្មជាតិទាំងនេះ ។