◦ នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យជួរមុខរបស់រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង បានចុះធ្វើតេស្តយកសំណាកបុគ្គលិកផ្សារម៉ាក្រូ ដែលមានទីតាំងស្ថិតនៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីមានករណីបុគ្គលិកនៅក្នុងផ្សារម៉ាក្រូមួយចំនួនមានវិជ្ជមានកូវីដ-១៩។បុគ្គលិកផ្សារម៉ាក្រូប្រមាណជាង២០០នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តសំណាក រកឃើញមានវិជ្ជមានមួយចំនួន។
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានបញ្ចាក់ថា ក្រោយការតេស្តលើបុគ្គលិកពាក់ព័ន្ធ រកឃើញអ្នកឆ្លងមួយចំនួន តែមិនទាន់មានតួលេខជាក់លាក់នោះទេ។ ចំពោះផ្សារម៉ាក្រូនៅពេលនេះមិនទាន់មានការបិទនៅឡើយ ដោយគណះបញ្ជាការឯកភាពស្រុកកំពុងឆ្លងយោបល់ទៅថ្នាក់ខេត្ត ។ លោកអភិបាលក៏បានជំម្រាបដំណឹងដល់បងប្អូនដែលធ្លាប់បានចេញចូលទីតាំងខាងលើ ក្នុងរយះពេល៧ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើច័ត្តាឡីស័ករយះពេល ១៤ថ្ងៃ ក្នុងករណីមាន ចេញរោគសញ្ញាដូចជាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម សូមមេត្តាទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន និង ក្រុមការងារដើម្បីយកសំណាកធ្វើតេស្ត និង ទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។