BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការដើរបង្ហាញម៉ូដលើកដំបូងរបស់កូនស្រីហាយ ឌីឃ្លូម

ថ្ងៃសៅរ៍, 04 ខែកញ្ញា 2021 20:57  King Scorpio

ការដើរបង្ហាញម៉ូដលើកដំបូងរបស់កូនស្រីហាយ ឌីឃ្លូម

ឡេនី អូលូមីឃ្លូម(Leni Olumi Klum)  មានដើមកំណើតជាជនជាតិអាមេរិកកាត់អុីតាលី ដែលមានម្តាយឈ្មោះ ហាយឌីឃ្លូម(Heidi Klum)ជាកំពូលតារាបង្ហាញម៉ូដ និងបច្ចុប្បន្នជាអ្នកដាក់ពិន្ទុនៅក្នុងកម្មវិធី American got Talent ដ៏ល្បីរបស់សហរដ្ឋអាមេរិក ចំណែកឪពុកឈ្មោះ ហ្វេវីយ៉ូ ប្រ៊ីយ៉ាតូ (Flavio Briatore)ជាអ្នកជំនួញជនជាតិអុីតាលី និងជាអតីតអ្នកគ្រប់គ្រងការប្រណាំងឡានហ្វម៉ូឡាវ័នផងដែរ។ 

ដូចពាក្យចាស់ពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” Leni មានរូបសម្រស់ស្រស់ស្អាតដូចម្តាយអីចឹង នាងមានអាយុ១៧ឆ្នាំ មានកំពស់1.73cm និងទំងន់48kg។ នាងចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូដលើកដំបូងលើឆាកដ៏ធំរបស់ Dolce & Gabana’s Alta Moda Show (D&G) ដែលប្រព្រឹត្តទៅនៅសប្តាហ៍មុននៅទីក្រុងវ៉េនីស ប្រទេសអុីតាលី។ នៅលើឆាកនាងតម្រូវឲ្យស្លៀករ៉ូបD&G ពណ៌ខៀវ និងពាក់ម្កុដដែលមើលទៅដូចខ្សែរាជវង្សអីចឺង ភាពស្រស់ស្អាតរបស់នាងធ្វើឲ្យនាងមានភាពលេចធ្លោយ៉ាងខ្លាំង។


ថ្ងៃសៅរ៍, 04 ខែកញ្ញា 2021 20:57  King Scorpio