រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរ លើកំណាត់ផ្លូវលេខ៣៧១ ត្រង់ទីតាំងការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងទំពុន ក្នុងភូមិសាស្ត្រ ក្នុងព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី ដល់ម៉ោង ១៧:០០នាទី មានរយៈពេល ០៣ខែ ។
ផុតរយៈពេលនេះការដ្ឋាននឹងបញ្ចប់ការងារ ហើយនឹងបើឱ្យធ្វើចរាចរជាធម្មតាវិញ។