BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា និងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំយកនាវាដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល មកវិញ

ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 19:09  BeeTube News

2021-09-03 19.10.06
 

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងរ៉ែនិងឋាមពលបានចេញមកច្រានចោលចំពោះការលើកឡើង របស់ក្រុមហ៊ុន Management Pte Ltd នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលថា នាវា MT Strovols គ្មានជម្រើសផ្សេង ក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង។

ការប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល មានសេចក្តីថា ៖ សូមច្រានចោលការលើកឡើង របស់ក្រុមហ៊ុន Management Pte Ltd នៅក្នុងសេចក្តី ប្រកាសព័ត៌មានរបស់ខ្លួន ដែលថា នាវា MT Strovols គ្មានជម្រើសផ្សេងក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង។ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នកគ្រប់គ្រងនាវា ឬ ភាគីណាមួយ ស្នើសុំឲ្យរៀបចំ ឬ អនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរនាវិក និង ចាក់ប្រេងនាវានេះឡើយ ។ ទោះបីយ៉ាងណាក៏ដោយ ក៏បញ្ហានៃការប្តូរនាវិក ឬ ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេស ដើម្បីឲ្យនាវា MT Strovolos ចាកចេញ និងយកប្រេងឆៅកម្ពុជា ទៅជាមួយដោយមិនអនុលោមតាមច្បាប់កម្ពុជាឡើយ។ ក្រោយពេលដែលនាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់នាវានេះ មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬ ដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និង នាវិកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថា ប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្ដិរបស់កម្ពុជា។

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្ដចាត់វិធានការផ្សេងៗ ធ្វើយ៉ាងណានាំយកប្រេងឆៅរបស់កម្ពុជា ប្រហែល៣០ម៉ឺនបារ៉ែល មកវិញឲ្យបាន។ ក្នុងនាមជាម្ចាស់ នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀតដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ ។ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពី រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេ មកផ្តន្ទាទោស និងដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិផងដែរ។

ក្រសួងរ៉ែ និងថាមពល ក៏បានឲ្យដឹងផងដែរថា នាវា MT Strovolos ត្រូវបានឃាត់ទុក នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយសង្ស័យថា បានបំពានច្បាប់ឥណ្ឌូណេស៊ី។

ចំណែកឯនៅប្រទេសកម្ពុជាវិញ បណ្ដឹងមួយចំនួន ត្រូវបានធ្វើឡើងប្រឆាំង នឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្រោមច្បាប់កម្ពុជា ហើយបណ្ដឹងទាំងនេះ កំពុងតែត្រូវបានតុលាការ មានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ចាក់ថាបច្ចុប្បន្ននាវិកទាំងអស់ត្រូវបានឃាត់ខ្លួន ដើម្បីស៊ើបអង្កេតលើករណី ពាក់ព័ន្ធនឹងបទល្មើសឬត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើស ដែលប្រព្រឹត្តិនៅក្នុងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី។ បញ្ហានេះ គឺជានីតិវិធីផ្លូវច្បាប់សុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬពាណិជ្ជកម្មឡើយ។

គួររំលឹកថា ក្រុមហ៊ុនគ្រីសអេនើជី នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ឲ្យចាកចេញពីកម្ពុជានៅម៉ោង ៨៖០០ល្ងាច ទៅកាន់ដែនទឹកប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជាទៅជាមួយហើយការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជានិងផ្ទុយពីច្បាប់កម្ពុជាផងែរ ។

2021-09-03 19.10.30
2021-09-03 19.10.38
2021-09-03 19.10.46
 

 

 


ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 19:09  BeeTube News