នាថ្ងៃទីខែកញ្ញាឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ជាគោលការណ៍ លើកសំណើ អនុវត្ត វិធានការ លើ ការប្រមូល ពន្ធ លើ មធ្យោបាយ ដឹកជញ្ជូន និង យានជំនិះ គ្រប់ ប្រភេទ ប្រចាំឆ្នាំ ២០២១ ជា លើកចុងក្រោយ ចំពោះ យានយន្ត ឯកជន ដែល ជ្រក ក្រោម ស្លាក លេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស ស្លាក លេខ ខ . ម និង ន . ប ដើម្បីឱ្យ ម្ចាស់ ចូលខ្លួនមក បំ ពេញ កាតព្វកិច្ច ពន្ធ និង អាករ នាំចូល ស្របតាម ច្បាប់ និង បទ ប្បញ្ញត្តិ ស្តីពី គយនិងរដ្ឋាករ ។
យោងតាមលិខិត របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយឯកឧត្តមហុីង ថូរ៉ាកសុីជម្រាបជូនទៅ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ, សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និង លោក អគ្គបណ្ឌិតសភា ចា រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ ដ្ឋ មន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ដោយយោង លិខិត របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះ ថ្ងៃទី ៤ ខែសីហា ២០២១ និង លិខិត ចុះ ថ្ងៃទី ១៨ ខែសីហា ២០២១ , ចំណារ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រ កម្ពុជា ចុះ ថ្ងៃទី ១០ សីហា ២០២១ រាជរដ្ឋាភិបាល សម្រេច ៖
១- ចំពោះ យានយន្ត ឯកជន ជ្រក ក្រោម ស្លាក លេខ រដ្ឋ ស្លាក លេខ ខ . ម និង ន . ប ដែលមាន ចង្កូត ឆ្វេង និង ពុំមាន ក្នុង បញ្ជី ទ្រព្យសម្បត្តិ រដ្ឋ របស់ អគ្គ នាយកដ្ឋាន ទ្រព្យសម្បត្តិ រដ្ឋ និង ចំណូល មិនមែន សារពើពន្ធ នៃ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបាន អនុគ្រោះ តែមួយ លើកចុងក្រោយ ដោយ បន្ត អនុញ្ញាតឱ្យ បង់ពន្ធ លើ មធ្យោបាយ ដឹកជញ្ជូន និង យានជំនិះ គ្រប់ ប្រភេទ ឆ្នាំ ២០២១ ដោយ ប្រើប្រាស់ ថវិកា ផ្ទាល់ខ្លួន តាម ការដាក់ ពាក្យ ស្នើសុំ របស់ ម្ចាស់ យានយន្ត មួយឆ្នាំ ទៀត ប៉ុណ្ណោះ ។ ការបង់ពន្ធ នេះ ពុំ មានន័យថា ម្ចាស់ យានយន្ត បាន រួច ផុតពី កាតព្វកិច្ច បង់ពន្ធ និង អាករ នាំចូល យានយន្ត តាមច្បាប់ និង បទ ប្បញ្ញត្តិ ជា ធរមាន នោះឡើយ ។
២- អគ្គនាយកដ្ឋាន ពន្ធដា រ ត្រូវ រៀបចំ បញ្ជី លម្អិត យានយន្ត ឯកជន ជ្រក ក្រោម ស្លាក លេខ រដ្ឋ ស្លាក លេខ ខ . ម និង ន . ប អំពី ភិនភាគ សម្គាល់ យានយន្ត និង អំពី ម្ចាស់ យាន យន្ត ជូន ដល់ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ដើម្បី ចាត់វិធានការ បន្ត ខាង ផ្នែក ពន្ធ និង អាករ នាំចូល ។
៣- អាជ្ញាធរ ដែនដី និង កងកម្លាំងប្រដាប់អាវុធ ត្រូវ គាំទ្រ កម្លាំង របស់ គយ ក្នុងការ ទប់ស្កាត់ និង បង្ក្រាប ការរត់ពន្ធ រថយន្ត ចង្កូត ស្ដាំ ចូលមក កម្ពុជា ។
៤- គ្រប់ ក្រសួង និង ស្ថាប័ន ត្រូវអនុវត្ត ឱ្យបាន ម៉ឺងម៉ាត់ នូវ ច្បាប់ និង គោលនយោបាយ ហាមឃាត់ ការនាំ ចូល និង ប្រើប្រាស់ រថយន្ត ចង្កូត ស្តាំ ( លើកលែងតែ មានការ អនុញ្ញាត ពី រាជរដ្ឋាភិបាល ជា លក្ខណៈពិសេស ដូចជា រថយន្ត ពន្លត់អគ្គីភ័យ រថយន្ត ដឹក សំរាម ជាដើម ) ដោយ មិនត្រូវ ពាក់ព័ន្ធ ដោយផ្ទាល់ ឬ ប្រយោល ក្នុង ទម្រង់ ណាមួយ ក្នុងការ ទ ទួ ល ស្គាល់ រថយន្ត ចង្កូត ស្តាំ ដែលជា ប្រភេទ រថយន្ត ខុសច្បាប់ ។ ក្នុងករណី រកឃើញ បុគ្គល ដែលមាន ការពាក់ព័ន្ធ បុគ្គល នោះ ត្រូវ ទទួលរង ទោសទណ្ឌ តាមច្បាប់ ជា ធរមាន ។
៥- អនុញ្ញាតឱ្យ បង់ពន្ធ និង អាករ នាំចូល ចំពោះ រថយន្ត ចង្កូត ស្តាំ មាន ស្រាប់ ក្នុងស្រុក ជា លើកចុងក្រោយ តែ ត្រូវ កែ ចង្ក ត ពីស្តាំ មក ឆ្វេង ដើម្បីឱ្យ ស្របច្បាប់ ចរាចរណ៍ ផ្លូវគោក របស់ កម្ពុជា ។ ការអនុញ្ញាត នេះ មាន ឱសានវាទ ត្រឹម ដំណាច់ ខែមិថុនា ឆ្នាំ ២០២២ ។ បន្ទាប់ពីនោះ រថយន្ត ចង្កូត ស្តាំ ដែល ត្រូវ បង្ក្រាបបាន នឹង តម្រូវឱ្យ ដោះ បំបែក ជា គ្រឿង បន្លាស់ ឬ កម្ទេចចោល ៕