ប្រទេសថៃ: សូមបញ្ជាក់ថា មកដល់ថ្ងៃទី៣ កញ្ញា ឆ្នាំ២០២១នេះការប្រជុំសភាថៃឈានដល់ថ្ងៃទី៤ហើយដែលរបៀបវីរៈក្នុងការប្រជុំគឺជាការប្រជុំដកសេចក្តីទុកចិត្ត តំណែងជានាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធចាន់អូឆានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្រ្តីទាំង៥រូបទៀតរួមមាន÷
1-លោក អនុធីន រដ្ឋមន្ត្រីក្រសួងសុខាភិបាល
2-លោក ស័កសាយាម រដ្ឋមន្រ្តីក្រសួងសាធារណ:ការនិងដឹកជញ្ជូន
3-លោក ឆ្លើមសាក់ រដ្ឋមន្រ្តីក្រសួងកសិកម្មនិហសហករ
4-លោក ឆៃវុធ រដ្ឋមន្ត្រីក្រសួងឌីចីថលដើម្បីសេដ្ឋកិច្ច និងសង្គម
5-លោក ស៊ុឆាត រដ្ឋមន្ត្រីក្រសួងពលករ។
ប៉ុន្តែបន្ទាប់ពីប្រជុំសភារួចកាលពីម្សិលមិញ លោកប្រាយុទ្ធ ចាន់អូឆាបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា÷ នៅពេលនេះ "គ្មានការរំលាយសភា និងគ្មានការរុះរើគណ:រដ្ឋមន្ត្រីនោះទេ"។
តែនៅខាងក្រៅសភាវិញមានមនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ានៅកណ្តាលទីក្រុងបាងកកដើម្បីបណ្តេញលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆាំ ចុះចេញពីតំណែងផងដែរ និងក្រុមអ្នកតវ៉ានៅប្រកាន់ជំហរថា ពួកគេនឹងតវ៉ាជារៀងរាល់ថ្ងៃរហូតទាល់តែ បណ្តេញលោកប្រាយុទ្ធ ចុះចេញពីតំណែងអោយខាងតែបាន។
ការតវ៉ានោះគឺស្ថិតក្នុងចំណោមការប្រមូលផ្តុំដ៏ធំបំផុតក្នុងឆ្នាំនេះបើទោះបីជាមានការព្រមានពីប៉ូលិសថាការតវ៉ាត្រូវបានហាមឃាត់ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។
ការតវ៉ានេះ គឺខណៈពេលដែលលោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងការសួរដេញដោលនៅសភា ពីសំណាក់គណបក្សមិនស្របជាមួយនិងរដ្ឋាភិបាលលោក ប្រាយុទ្ធ។ តែលោកប្រាយុទ្ធ និងរដ្ឋមន្ត្រីរបស់លោកបានបដិសេធចំពោះការចោទប្រកាន់នោះ និងបានផ្តល់ការការពារនៅមុខសភាទៀតផង។ ហើយពួកគេត្រូវបានគេរំពឹងថានឹងរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ទី 04 កញ្ញាខាងមុខនេះ។ ប៉ុន្តែក្រុមអ្នកតវ៉ា បាននិយាយថា ពួកគេនឹងបន្តការដាក់សម្ពាធនិងបណ្តេញលោក ប្រាយុទ្ធ អោយចេញពីតំណែង ទាល់តែបានសម្រេច។
សូមបញ្ជាក់ថា នៅថ្ងៃទី 03 កញ្ញានេះ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-19 ចំនួន 14,653នាក់ សរុបអ្នកឆ្លងទាំងអស់ចំនួន 1,249,140នាក់ ស្លាប់ថ្ងៃនេះចំនួន 271នាក់ សរុបអ្នកស្លាប់ទាំងអស់ចំនួន 12,374នាក់៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក