BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែល វាយតម្លៃខ្ពស់ចំពោះនិស្សិតកម្ពុជា...

ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 13:28  Sun Flower

លោកវ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្មួយនិស្សិតចំនួន ៧០ នាក់ បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីទទួលបានបណ្តុះបណ្តាលនៅប្រទេសអ៊ីស្រាអ៊ែលក្នុងរយៈពេលមួយឆ្នាំ ប្រកបដោយជោគជ័យ។

photo_2021-09-03_11-38-03



គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានព្រមព្រៀងជាមួយ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទទួលយកនិស្សិត៥០នាក់ ដើម្បីចូលរួម កម្មវិធីរៀននិងរក (LEARN&EARN Program) សម្រាប់រយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល។ ក្នុងកម្មវិធីនេះ និស្សិតត្រូវរៀនជំនាញប្រមាណ៥០០ម៉ោង និងអនុវត្តជាក់ស្តែង នៅតាមបណ្តារក្រុមហ៊ុនផ្សេងៗ ដើម្បីទទួលបានជំនាញតាមរយៈការហាត់ការ និងប្រាក់កម្រៃតាមការព្រមព្រៀង និងក្នុងក្របខណ្ឌច្បាប់របស់ប្រទេសអ៊ីស្រាអែល។ ក្រៅពីការសិក្សានិងហាត់ការជាក់ស្តែង កម្មវិធីនេះ ក៏បានរៀបចំឱ្យសម្រាប់និស្សិត ទៅកំសាន្តនិងសិក្សាស្វែងយល់អំពី តំបន់ផ្សេងៗរបស់ប្រទេសអ៊ីស្រាអែល។

photo_2021-09-03_11-38-05



និស្សិតទាំងអស់ បានទទួលធានារ៉ាប់រងសុខភាព ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយឡែកនៅក្នុងបរិបទកូវីដ-១៩ មជ្ឈមណ្ឌល Sedot បានរៀបចំឱ្យមានការចាក់ថ្នាំបង្ការកូវីដ-១៩ សម្រាប់និស្សិតទាំងអស់ ពោលគឺនិស្សិតបានទទួលថ្នាំបង្ការកូវីដ-១៩ ដូចប្រជាជនអ៊ីស្រាអែលដែរ។ ក្នុងពេលដែលមានការបាញ់ប្រហារគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និស្សិតទាំំងអស់ទទួលបានការណែនាំអំពី របៀបការពារខ្លួន ដោយមិនមាននិស្សិតណាម្នាក់ទទួលរងគ្រោះដល់អាយុជីវិតឡើយ។

photo_2021-09-03_11-38-06



ការលំបាកក្នុងការធ្វើដំណើរ ដែលបណ្តាលមកពីកូវីដ-១៩ បាននាំឱ្យមានការពន្យាពេលនៃការត្រលប់មកកម្ពុជាវិញ។ ទោះបីយ៉ាងណាក៏ដោយ និស្សិតទាំងអស់ ចំនួន៧០ នាក់ របស់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានត្រឡប់មកដល់កម្ពុជាវិញដោយជោគជ័យ ដែលក្នុងនេះ ក្រុមទី១ ចំនួន៣៣ នាក់ បានមកដល់កម្ពុជាកាលពីខែមិនា និងក្រុមទី២ដែលមានចំនួន៣៧នាក់ បានវិលត្រលប់មកដល់កម្ពុជាដោយសុវត្ថិភាព នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ បច្ចុប្បន្ន និស្សិតទាំង៣៧នាក់ កំពុងស្ថិតក្នុងចត្តាឡីស័កនៅរាជធានីភ្នំពេញ។
ដោយមើលឃើញពីការខិតខំសិក្សា និងអាកប្បកិរិយាល្អរបស់និស្សិតកន្លងមក មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានស្នើបង្កើនចំនួននិស្សិតរហូតដល់២០០នាក់សម្រាប់ឆ្នាំ២០២២។ តាមការគ្រោងទុក និស្សិត២០០នាក់នឹងចេញទៅប្រទេសអ៊ីស្រាអែលនៅចុងឆ្នាំ២០២១។


ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 13:28  Sun Flower