BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើលោកអ្នកបានអត្ថប្រយោជន៍អ្វីខ្លះពី ប.ស. ស ?

ថ្ងៃព្រហស្បតិ៍, 02 ខែកញ្ញា 2021 14:51  Jasmine Tea

ប្រសិនបើអ្នកបានចុះឈ្មោះក្នុងបញ្ជីសមាជិកបេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងសន្តិសុខសង្គមដូចជា៖
 ⁃ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
 - របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
 ⁃ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (គ្រោងនឹងអនុវត្តក្នុងពេលខាងមុខឆាប់ៗនេះ)

p p s

សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូននឹងទទួលបានសេវាដូចជា៖
 ⁃  ថ្លៃសម្រាល ថ្លៃថែទាំមុន និងក្រោយពេលសម្រាល
 ⁃ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃ ចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន)
 ⁃ ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល

ការពារបុគ្គលិករបស់អ្នក ចុះឈ្មោះបុគ្គលិកអ្នកជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា!

- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត -


ថ្ងៃព្រហស្បតិ៍, 02 ខែកញ្ញា 2021 14:51  Jasmine Tea