តាមប្រសាសន៍របស់លោកសារ៉ាវុធ ស៊ុមសុីវីល័យ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកផ្លូវជាតិបានបង្ហើបដល់អ្នកសារព័ត៌មានថា ផ្លូវជាតិមួយខ្សែលេខ214 ដែលជាផ្លូវមួយដ៏សំខាន់ក្នុងការតភ្ជាប់ ពីខេត្តកាឡាស៊ីន និងខេត្តរ៉យអែត តែផ្លូវនេះ ស្ថិតនៅក្នុងឃុំ ថាទូម ស្រុក ចមផ្រាក់ ខេត្ត សុរិន្ទ។ តែផ្លូវនេះមានប្រវែងត្រឹមតែ 21.7 គីឡូម៉ែត្រប៉ុណ្ណោះ ហើយជាផ្លូវដែលតភ្ជាប់ដ៏សំខាន់រវាងច្រកព្រំដែនថៃ-កម្ពុជា ត្រង់ច្រក ឆងចម ខេត្តសុរិន្ទរបស់ថៃ និងច្រក អូរស្មាច់របស់កម្ពុជា។
ដែលកំណាត់ផ្លូវមួយខ្សែនេះ ជាផ្លូវមួយដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញនានា ពីថៃទៅកម្ពុជា និងពីកម្ពុជាមកថៃ។
ហើយផ្លូវលេខ214 នេះផងដែរ ត្រូវបានស្ថាបនារួចរាល់កាលពីថ្ងៃទី 31 ខែសីហាឆ្នាំ 2021 កន្លងទៅ និងបានបើកអោយប្រើប្រាស់ចាប់ពីថ្ងៃ01 កញ្ញា ឆ្នាំ ២០២១តទៅ។
ហើយសូមបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែនេះប្រើប្រាស់ថវិកាប្រមាណជាង 736លានបាទ ស្មើនិង ជាង23លានដុល្លារសហរដ្ឋអាមេរិកក្នុងការសាងសង់ និងពង្រីកផ្លូវឲ្យធំជាងមុនដល់ទៅ 4 គន្លងផ្លូវ បានន័យថា 2ទៅ 2មក ដោយមិនគិតគន្លងផ្លូវទោចក្រយានយន្តទេ និងផ្លូវថ្មើរជើងនោះទេ។
ហើយផ្លូវនេះ មានលក្ខណ: ពិសេសមួយទៀតគឺតភ្ជាប់ រវាងភូមិភាគ ឦសាន ខាងត្បូង និងភូមិភាគឦសានខាងជើងទៀតផង ហើយជាផ្លូវដែលសម្រួលដល់ការដឹកទំនិញចេញចូលរវាងថៃ និងកម្ពុជា ទាំងទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម ទៅមកដែលប្រើរយ:ពេលលឿនជាងមុនទៀតផង៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក