នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តស្វាយរៀង បានបន្តចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈ នៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាលទ្ធផល បានរកឃើញ ស្ថានីយ/ដេប៉ូចំនួន ០២ទីតាំង ក្នុងចំណោម ០៥ទីតាំង ប្រកបអាជីវកម្មមិនសុចរិត និងបានចាត់វិធានការពិន័យអន្តរការណ៍លើម្ចាស់អាជីវកម្មទាំង២នោះផងដែរ។