កំលាំងនគរបាលក្រុងច្បារមននិងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចេញប្រតិបត្ដិការជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ ៣២-៣៣ មុខបុរីសុវណ្ណ មូលហេតុដោយសារតែ ប៉ុន្មានថៃ្ងនេះមានភ្លៀងធ្លាក់ជាប់ បណ្ដាលឱ្យទឹកជន់លិចផ្នែកខ្លះក្នុងព្រំប្រទល់ក្រុង ស្រុក ទាំងពីរ ។
គួរបញ្ចាក់ថាតាមប្រកាសរបស់ក្រសួងធនធានធានទឹកនិងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ៧ខែកញ្ញា ឆ្នាំ២០២១កម្ពុជារងឥទ្ធិពលពីជ្រលងវិសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងដែលធ្វើអោយតំបន់មួយចំនួននៃប្រទេសកម្ពុជាមានជំន់ទឹកភ្លៀង ។
សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់និងសូមអោយមានការយោគយល់ចំពោះការកកស្ទះចរាចរណ៍ជាបណ្ដោះអាសន្នលេីកំណាត់ផ្លូវជាតិលេខ៤ ។