ស្វែងយល់បញ្ជីអាវុធ រថពាសដែក រថយន្តយោធានិងយន្តហោះដែលអាមេរិកផ្តល់ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានកំឡុងពេល២០ឆ្នាំកន្លងមក ៖
ពីឆ្នាំ២០០៣ដល់២០១៦មាន ៖
⁃ រថយន្តនិងរថពាសដែកចំនួន៧៥ ៨៩៨គ្រឿង
⁃ អាវុធចំនួន៥៩៩ ៦៩០ដើម
⁃ ជាតិផ្ទុះ២៩ ៦៨១គ្រឿង ឧបករណ៍ស៊ើបការណ៍ ១៦ ១៩១គ្រឿង
⁃ និងសម្ភារៈទំនាក់ទំនង ១៦២ ៦៤៣គ្រឿង។ #ពីឆ្នាំ២០១៧ដល់២០១៩ ៖
⁃ កាំភ្លើងយន្ត ៧ ០៣៥ដើម
⁃ រថយន្តHumvees ៤ ៧០២គ្រឿង
⁃ និងជាតិផ្ទុះជាច្រើនទៀត។
⁃ សរុបទឹកប្រាក់ចំនួន៨៣ពាន់លានដុល្លារ។
ខាងក្រោមនេះគឺជាការចងក្រងលម្អិតដោយផ្អែកលើបញ្ជីសារពើភណ្ឌក្នុងពេលកន្លងមក៖
១) ពីឆ្នាំ២០០៣ ដល់២០១៦៖
A) រថយន្តយោធានិងរថពាសដែកចំនួន៧៥ ៨៩៨គ្រឿង ក្នុងនោះមាន៖
- រថយន្តយុទ្ធសាស្ត្រធុនស្រាល ចំនួន ៤២ ៦០៤គ្រឿង
- រថយន្តHumvees ចំនួន២២ ១៧៤គ្រឿង
- រថយន្តធុនមធ្យម ៨ ៩៩៨គ្រឿង
- រថយន្តសង្គ្រោះ ១ ០០៥គ្រឿង
- រថយន្តប្រឆាំងគ្រាប់មីន ចំនួន ៩២៨គ្រឿង
- រថពាសដែក ចំនួន ១៨៩គ្រឿង
B ) យន្តហោះចំនួន២០៨គ្រឿង ក្នុងនោះមាន៖
- ឧទ្ធម្ភាគចក្រ ចំនួន ១១០គ្រឿង ម៉ាកMI-17, MD-530
- យន្តហោះដឹកជញ្ជូនទំនិញ ចំនួន ៦០គ្រឿង ម៉ាកC-208, C-182, C-130, T-182, G-222, AN-32
- យន្តហោះប្រយុទ្ធធុនស្រាល ចំនួន២០គ្រឿង ម៉ាក A-29
- យន្តហោះស៊ើបការណ៍ ចំនួន ១៨គ្រឿង ម៉ាកPC-12
C) អាវុធសម្រាប់កងទ័ពថ្មើរជើងចំនួនជិត៦០០ ០០០ដើម ក្នុងនោះមាន៖
- កាំភ្លើងដៃ ៣៥៨ ៥៣០ដើម
- កាំភ្លើងខ្លី ១២៦ ២៩៥ដើម
- កាំភ្លើងយន្ត ៦៤ ៣៦៣ដើម
- កាណុងបាញ់គ្រាប់បែក ២៥ ៣២៧ដើម
- កាំភ្លើងខ្យល់ ១២ ៦៩២ដើម
- កាំភ្លើងបាញ់គ្រាប់រ៉ុក្កែត ៩ ៨៧៧ដើម
- កាំភ្លើងបាញ់ភ្លើង ២ ៦០៦ដើម
D) ឧបករណ៍ទំនាក់ទំនងចំនួន ១៦២ ៦៤៣គ្រឿង។
E) វែនតាមើលពេលយប់និងស៊ើបការណ៍ ចំនួន១៦ ១៩១គ្រឿង៖
- វែនតាមើលយប់ ១៦ ០៣៥គូ
- ប្រព័ន្ធតាមដានវិទ្យុ ១២០គ្រឿង
- ប្រព័ន្ធតាមដានរាដានៅលើដី ២២ គ្រឿង
- ប្រព័ន្ធតាមដានអាកាសដ្រូន ៨គ្រឿង
- បាល់ឡុងឈ្លបយកការណ៍ ៦គ្រឿង
២) ពីឆ្នាំ២០១៧ ដល់២០១៩ អាមេរិកផ្តល់បន្ថែមមាន៖
- កាំភ្លើងយន្ត ៧ ០៣៥ដើម
- រថយន្តHumvees ៤ ៧០២គ្រឿង
- គ្រាប់បែកដៃ ២០ ០៤០គ្រាប់
- គ្រាប់បែក ២ ៥២០ គ្រាប់
- កាណុងបាញ់គ្រាប់បែក ១ ៣៩៤ កាណុង។
សេចក្តីរាយការណ៍នានាបញ្ជាក់ថាក្រុមតាលីបានរឹបអូសបានរថយន្តHumvees ជាង២០០០គ្រឿងហើយ។