BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជានឹងបើកសាលាឡើងវិញ ដោយអនុវត្តគោលការណ៍បណ្តុំ

ថ្ងៃអង្គារ, 31 ខែសីហា 2021 16:41  Northeast Monkey

 

education_02
education_03
 

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសស្ដីពី ការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្រ្ត ដែលមានហានិភ័យទាប។

នៅក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមថា ក្រសួងនឹងធ្វើការណែនាំនូវគោលការណ៍សំខាន់ៗមួយចំនួនដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ស្តីពីការ បង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សា នៅភូមិសាស្ត្រ ដែលមានហានិភ័យទាបដូចខាងក្រោម៖

ទី១-ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត (នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្ដែង និង ការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា)។ទី២-ការបន្តរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ នាក់ និងឆ្លាស់វេន ឬការរៀនតាម

បែបចម្រុះ ចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។

ទី៣-ការបង្រៀននិងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់

ទី៤-ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុ លើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ទី៥-ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរ មូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការបើក ឬផ្អាកដំណើរការសាលារៀន។

គួរបញ្ចាក់ថា គោលការណ៍បើកសាលារៀនឡើងវិញរបស់ក្រសួងអប់រំ យុវជននិងកិឡានេះ ក្រោយពីមានសេចក្តីនែនាំពិសេសមួយ របស់សម្តេចតេជោហ៊ុន សែន សុំអោយអោយរដ្ឋមន្ត្រីក្រសួងអប់រំ និងអភិបាលខេត្តក្រុងទាំង២៥ ពិភាក្សាដើម្បីរៀបចំអោយមានបើកសាលារៀនឡើង នៅតំបន់ណាដែលគ្មានការឆ្លងកូវីដ និងឆ្លងតិចតូច ទោះកម្ពុជាកំពុងប្រឈមនិងមេរោគកូវីដ-១៩ យ៉ាងក៍ដោយ ។


ថ្ងៃអង្គារ, 31 ខែសីហា 2021 16:41  Northeast Monkey