ប្រទេសវៀតណាមជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ល្អ ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ក្នុងរយ:ពេលកន្លងមក។ ប៉ុន្តែមួយរយ:ចុងក្រោយនេះ ប្រទេសនេះបែរជាពិបាកទប់ស្កាត់ទីវិញ ដោយមួយថ្ងៃៗមានអ្នកឆ្លងរាប់ម៉ឺននាក់ ទោះបីជាចំនួនអ្នកព្យាបាលអោយជាជាងពីរសែននាក់ក៏ដោយ តែចំនួនអ្នកដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺប្រហាក់ប្រហែលទៅនិងចំនួនអ្នកជាផងដែរ។
ដោយតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាមបានអោយដឹងថា ចំនួនអ្នកឆ្លងភាគច្រើនគឺឆ្លងនៅភូមភាកខាងត្បូងនៃប្រទេស ហើយក៏មានខេត្ត-ក្រុងចំនួន៣ ដែលមានអ្នកឆ្លងច្រើនជាងគេ ដូចជាខេត្ត បីងវៀង មានអ្នកឆ្លងរហូតទៅដល់ ៦,០៥០នាក់ ក្រុងហូជាមិញ មានអ្នកឆ្លងចំនួន ៥,៨៨៩នាក់ និងខេត្តឡុងអាន មានអ្នកឆ្លងថ្មីចំនួន ៥២៤នាក់។
សូមបញ្ជាក់ផងដែរថា គិតត្រឹមរសៀលថ្ងៃទី៣១ សីហា ២០២១នេះ ប្រទេសវៀតណាម មានចំនួនអ្នកឆ្លងរហូតដល់ទៅ ១៤,២២៤នាក់ សរុបអ្នកឆ្លងទូទាំងប្រទេសចំនួន ៤៤៩,៤៨៩នាក់ អ្នកបាត់បង់ជីវិតសរុបចំនួន ១១,០៦៤នាក់ ព្យាបាលជាសះស្បើយសរុបចំនួន ២២៨,៨១៦នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២១០,២០៩នាក់៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក