BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ថៃនឹងបើកអោយមានការហោះហើរ ក្នុងប្រទេសឡើងវិញ

ថ្ងៃអង្គារ, 31 ខែសីហា 2021 14:36  កណ្តាប់ ដៃដែក

បន្ទាប់ពីប្រទេសថៃ មានចំនួនអ្នកឆ្លងកូវីដ-១៩ រយ:ពេលជាងមួយសប្តាហ៍មកនេះ មានការថយចុះជាបន្តបន្ទាប់ ខាងអាកាសចរណ៍ស៊ីវិលរបស់ថៃបានបង្ហើបអោយដឹងថា÷ រដ្ឋាភិបាលរបស់ថៃបានសម្រេចចិត្ត បើកអោយមានការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ ដោយការបើកអោយប្រើប្រាស់ការធ្វើដំណើរតាមយន្តហោះនេះ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលថៃ យល់ឃើញថា ការធ្វើដូច្នេះ គឺជាចំណែកមួយ ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។

photo_2021-08-31_14-04-10

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅក្នុងខេត្តចំនួន២៩ ដែលមានហានិភ័យឆ្លងខ្ពស់នៃជំងឺកូវីដ-១៩ ចាប់ពីខែក្រោយដោយរួមទាំងការអនុញ្ញាតឲ្យធ្វើដំណើរឆ្លងខេត្តនិងបើកផ្សារទំនើបឡើងវិញ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានសេចក្តីថ្លែងការណ៍ថា ជើងហោះហើរក្នុងស្រុកអាចផ្ទុកអ្នកដំណើរបានរហូតដល់៧៥% ហើយអ្នកដំណើរនឹងចាំបាច់ត្រូវធ្វើតាមលក្ខខណ្ឌនៃការធ្វើដំណើរនៅពេលទៅដល់គោលដៅដូចជា បង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងលទ្ធផលតេស្តិ៍ជំងឺកូវីដ-១៩ជាដើម។

photo_2021-08-31_14-04-10 (3)

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបន្តថា ជើងហោះហើរទៅតំបន់ដែលស្ថិតក្រោមផែនការបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញក៏នឹងត្រូវបានអនុញ្ញាតផងដែរ។

photo_2021-08-31_14-04-10 (4)

សូមបញ្ជាក់ផងដែរថា÷ យោងតាមក្រសួងសុខាភិបាលថៃបានអោយដឹងថា នៅថ្ងៃទី៣១ សីហា ២០២១នេះ ប្រទេសថៃមានអ្នកឆ្លងត្រឹមតែ ១៤,៦៦៦នាក់ប៉ុណ្ណោះ និងអ្នកបាត់បង់ជីវិតចំនួន ១៩០នាក់ សរុបអ្នកឆ្លងទាំងអស់ចំនួន ១,២០៤,៧២៩នាក់ និងអ្នកស្លាប់សរុបចំនួន  ១១,៥៨៩នាក់៕

អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក


ថ្ងៃអង្គារ, 31 ខែសីហា 2021 14:36  កណ្តាប់ ដៃដែក