សហភាពអឺរ៉ុប បានមានការឯកភាពគ្នា កាលពីថ្ងៃចន្ទ ទី៣០ សីហា កន្លងទៅ ដោយដកប្រទេសសហរដ្ឋអាមេរិកចេញពីបញ្ជីសហភាពអឺរ៉ុប ដែលឈ្មោះប្រទេសក្នងបញ្ជីនោះ គឺជាបណ្តាប្រទេស ដែលមានសិទ្ធធ្វើដំណើរមកកាន់អ៉ីយូ។
ដែលកន្លងមកបណ្តាប្រទេសដែលមានឈ្មោះ នៅក្នុងបញ្ជីរបស់សហភាពអឺរ៉ុប គឺពេលធ្វើដំណើរមកសហភាពអឺរ៉ុបមិនបាច់ ពិនិត្យ ឬធ្វើចត្តាឡីស័កនោះទេ ផ្ទុយទៅវិញ ប្រទេសអាមេរិកត្រូវបានបាត់សេចក្តីទុកចិត្ត ដោយសហភាពអឺរ៉ុបយល់ឃើញថា អាមេរិចមានចំនួនអ្នកឆ្លងច្រើន ហើយបាត់បង់ជីវិតដោយសារតែជម្ងឺកូវីត-19 ច្រើន ដូច្នេះហើយទើបសហភាពអឺរ៉ុប បានឯកភាពគ្នា ដកប្រទេសសហរដ្ឋ អាមេរិក ចេញពីបញ្ជីសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា គិតថ្ងៃទី៣១ សីហា ឆ្នាំ២០២១ ប្រទេសសហរដ្ឋមេរិក ជាប្រទេសដែលមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ច្រើនជាងគេបំផុតក្នុងពិភពលោក សរុបអ្នកឆ្លងទាំងអស់មានចំនួន 39,946,798 នាក់ និងបាត់បង់ជីវិតសរុប 656,393 នាក់៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក