BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រៀបចំដោះមីន​នៅតំបន់ប្រាសាទកោះកេរ​ បន្ទាប់ពី​ស្នើសុំដាក់ប្រាសា​ទនេះ ជា​​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក

ថ្ងៃអង្គារ, 31 ខែសីហា 2021 10:42  Purple Fullmoon

2345654323453832709_326191121435355_8 (2) (1)

លោក គង់ ពុទ្ធិការ អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារ​ បានឲ្យដឹងនារសៀលថ្ងៃទី៣០ ខែ​សីហា នេះ​ថា អាជ្ញាធរកំពុ​ងរៀបចំផែនការ ដើម្បី​ដោះមីន​​នៅតំបន់ប្រសាទ​កោះកែរ និង​ប្រា​សាទ​​ព្រះវិហារ ដោយសាតែតំបន់ទាំង​នេះ មាន​​​​ស​ល់​​​គ្រាប់​​​​មីន ក៏ដូច​​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន ដែលត្រូវតែឆែកឡើងវិញ ដើម្បីចៀសវាង​មានផលប៉ះពាល់ដល់ភ្ញៀវទេសចរណ៏ ក៏ដូច​ជា​ប្រជា​ពលរដ្ឋ។

2345654323453832709_326191121435355_8 (1)

លោក គង់ ពុទ្ធិការ​ អះអាងថា នៅតំបន់ប្រាសាទកោះកេរ ​ដោះមិនទាន់អស់តែ មាននៅសល់តិចតួច​​នៅ​ក្នុង​តំបន់ប្រាសាទកោះកេរនេះ ហើយ​តំបន់នេះ​អង្គការស៊ីម៉ាក់​ (CMAC) ធ្លាប់ដោះច្រើនដងហើយ ប៉ុន្តែមិនទាន់អស់​។ តាមផែនទីរបស់ស៊ីម៉ាក់ គឺនៅសល់ផ្ទៃដីមួយចំនួនតូច ដែល​ត្រូវធ្វើការដោះមីនបន្ថែមទៀត ដើម្បីបង្ហើយ។ 

2345654323453832709_326191121435355_8 (4) (1)

ចំណែកនៅ​ប្រាសាទព្រះវិហារ ក៏បាន​ដោះច្រើនលើកដែរ ប៉ុន្តែមានបញ្ហា​ជម្លោះប្រដាប់អាវុធជាមួយថៃ កាលពីឆ្នាំ២០០៨ ដែលចាំបាច់ត្រូវតែឆែកឡើងវិញ ដើម្បីកុំឲ្យមានបញ្ហាគ្រោះថ្នាក់ណាមួយ​ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកគ្រប់គ្រងនៅទីនោះ ​ដូច្នេះ​ត្រូវ​តែ​រៀប​ចំផែនការនេះ។ ​

2345654323453832709_326191121435355_8 (5) (1)

2345654323453832709_326191134567654

សូមបញ្ជាក់ថា តំបន់ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ កាលពីឆ្នាំ២០១៨ ត្រូវបានស្ថាប័នជំនាញ​ចុះសិក្សាស្រាវជ្រាវ​ ដើម្បីស្នើសុំចុះក្នុងបញ្ជីសម្បត្តិបេតិក​ភណ្ឌពិភពលោក​ ហើយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកា នៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ដើម្បីត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២​ខាងមុខ៕

អត្ថបទ និងរូបភាពដោយ មានជ័យ


ថ្ងៃអង្គារ, 31 ខែសីហា 2021 10:42  Purple Fullmoon