មរណភាពរបស់អ្នកគ្រូពេទ្យ អុឹម ស្រីនិ ដែលជាបុគ្គលិកមន្ទីរសុខាភិបាលខេត្តព្រះសីហនុ គឺជាការបាត់បង់នូវធនធានមួយរូបដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩ដែលកំពុងរាតត្បាតក្នុងព្រះរាជាណាចក្រកម្ពុជា ។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អុឹម ស្រីនិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។