សម្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រួមជាមួយស្ថាបន័ពាក់ពន្ធ័បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញក៍បានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា។
បន្ទាប់ពីបានរកឃើញការចរាចរណ៍អាល់កុលក្លែងក្លាយទាំងនេះ មន្រ្តីជំនាញបានធ្វើការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុក និងចែកចាយមួយកន្លែងដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ផងដែរ ។ក្នុងនោះ បានរកឃើញ អាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៧៥៦ប៊ីដុង និង៧៩១យួរ ស្មើនឹង ២៧ ៤២៦លីត្រ បន្ថែមទៀត។
គួរបញ្ចាក់ថា សរុបអាល់កុលក្លែងក្លាយដែលបង្ក្រាបបាននៅថ្ងៃនេះ មានចំនួន ២៨ ៦១២.៥០លីត្រ ដែលមានទម្ងន់ប្រមាណជាង២៨តោន។ បច្ចុប្បន្ន ត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត៕