BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ច្បាប់ ផាកពិន័យរថយន្តដឹកទំនិញធន់ធ្ងន់ បើកបរក្នុងគន្លងល្បឿនលឿន កំពុងធ្វើវិសោធនកម្ម

ថ្ងៃចន្ទ, 30 ខែសីហា 2021 20:17  BeeTube News

នៅព្រឹកថ្ងៃទី៣០ខែសិហាឆ្នាំ២២១ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់ដែលមានឈ្មោះថា«  «MPWT LIVE SHOW» លើប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣» លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ និងពិចារណា លើការផាកពិន័យ ចំពោះរថយន្តដឹកជំនិញធន់ធ្ងន់ ដែលបើកបរនៅលើគន្លងខាងឆ្វេង ដែលជាគន្លងល្បឿនលឿន ដែលបង្ករឱ្យមានការស្ទះចររាចរណ៍ សម្រាប់រថយន្ត ដែលត្រូវបើកល្បឿនលឿន។

rsz_1rsz_2021-08-30_201106
 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ចាក់ថាច្បាប់នៃការបើកបរលើកដងផ្លូវ បានចែងច្បាបស់ណាស់រាល់ការធ្វើដំណើរ លើដងផ្លូវត្រូវតែប្រកាន់ខាងស្តាំ ដូចនេះការបើកបរ ត្រូវតែប្រកាន់ស្តាំ លើកលែងតែកាបើកបរត្រូវវ៉ាជែង ហើយជាក់ស្តែងសព្វថ្ងៃនេះមានឡានច្រើនណាស់ ដែលភាគច្រើនមានរថយន្តដឹកទំនិញធន់ធ្ងន់ ដោយចំពោះផ្លូវ ២គន្លងទៅ ២គន្លងមក មិនបានបើកនៅខាងស្តាំទេ គឺបើកនៅផ្លូវខាងឆ្វេង ដែលជាផ្លូវបើកល្បឿនលឿន ដែលធ្វើឱ្យអ្នកត្រូវវ៉ាជែង ត្រូវវ៉ាខាងស្តាំងវិញ។ គូសបញ្ជាក់ថា ឡានធន់ធំដែលបើកល្បឿនយឺត គឺត្រូវតែបើកខាងស្តាំ ទុកឱ្យឡានដែលត្រូវបើកល្បឿនលឿន ឡើងវ៉ាជែង នៅខាងឆ្វេងវិញ។

rsz_12021-08-30_200954
 

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឥលូវនេះគឺកំពុងតែរៀបចំធ្វើវិសោធនកម្មច្បាប់ និងមានការផាកពិន័យចំពោះរថយន្តធន់ធ្ងន់ ដែលបើកយឺត ហើយបើកនៅគន្លងខាង ឆ្វេង និងកំពុងតែពិចារណា លើការផាកពិន័យនេះ ដើម្បីកុំឱ្យរថយន្តធន់ធំធ្វើឱ្យមានការស្ទះចររាចរណ៍ ដោយសារតែកាបើកយឺតលើផ្លូវល្បឿនលឿន ព្រោះវាខុសនឹងច្បាប់៕


ថ្ងៃចន្ទ, 30 ខែសីហា 2021 20:17  BeeTube News