BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលប្រាប់ឲ្យខេត្តរៀបចំទីតាំង ខណៈយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ជិតបិទ

ថ្ងៃចន្ទ, 30 ខែសីហា 2021 10:27  King Scorpio

រាជរដ្ឋាភិបាលប្រាប់ឲ្យខេត្តរៀបចំទីតាំង ខណៈយុទ្ធនាការចាក់វ៉ាក់ សាំងជុំទី១ជិតបិទ 

ផ្អែកតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ខែសិហា ប្រទេសកម្ពុជា​ត្រៀម​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ជុំ​ទី​១​ នៅ​រវាង​ចុង​ខែ​តុលា ​ឬ​ដើម​ខែ​វិច្ឆិកា​ស្រប​ពេល​ដែល​ល្បឿន​ចាក់​វ៉ាក់សាំង​ដើរ​ជិត​ដល់​គោលដៅ​១២​លាន​នាក់ ​ក្រោយ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង​ទៅ​សម្រេច​បាន​៨៩​ភាគរយ​។  រដ្ឋាភិបាល​ប្រាប់​ឲ្យ​ខេត្ត​ទូទាំង​ប្រទេស​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​មូលដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ។​ 

មុនឈានទៅបិទបញ្ចប់យុទ្ធនាការជុំទី១នៅទូទាំងប្រទេស កម្ពុជាត្រូវផ្ដើមបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្នាក់មូលដ្ឋានសិន ដោយក្នុងនោះរដ្ឋាភិបាលប្រាប់ឲ្យអភិបាលខេត្តទាំងអស់ ត្រូវរៀបចំបច្ចុប្បន្នកម្មឡើងវិញឲ្យបានច្បាស់លាស់និងឆាប់រហ័សពីចំនួនប្រជាជននៅមូលដ្ឋានដែលចាក់វ៉ាក់សាំងហើយ ដើម្បីកែសម្រួលផែនការចាក់វ៉ាក់សាំងផ្អែកតាមចំនួនប្រជាជនជាក់ស្ដែង។ តែត្រូវញែកចេញចំ​នួន​ប្រជាជនចំណាកស្រុក ដែលអាចទទួលការចាក់វ៉ាក់សាំងកូវីដ១៩នៅទីកន្លែងផ្សេង។  

ក្រោយធ្វើបច្ចុប្បន្នភាពចំនួនប្រជាជនជាក់ស្ដែងបានចាក់វ៉ាក់សាំងក្នុងមូលដ្ឋានរួច គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងគណៈអភិបាលរាជធានី-ខេត្ត ត្រូវសហការគ្នាកំណត់ទីតាំងសម្រាប់ផ្ដល់សេវាចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកស្រុក ខណ្ឌ ឬតាមមណ្ឌលសុខភាព។ បន្ទាប់មកអាជ្ញាធរត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យប្រជាជនដែលមិនទាន់បានការចាក់វ៉ាក់សាំងអាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន នៅតា​ម​ទីតាំងដែលបានកំណត់។ 

ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ សល់ពេលប្រមាណតែជាងសាបសិបថ្ងៃទៀត រដ្ឋាភិបាលកម្ពុជាបានក្រើនរំឮកឲ្យភាគីពាក់ព័ន្ធឲ្យឆ្លើយតបឲ្យទាន់ពេលវេលា ចំពោះដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅថ្នាក់មូលដ្ឋានឲ្យទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងផ្ដល់ជូនដល់បណ្ដាលខេត្តឡើយ ដោយត្រូវគោរពតាមអភិក្រម«មិនអនុញ្ញាត្តឲ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនត្រូវការវ៉ាក់សាំងនោះទេ» នេះបើតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងមក ។


ថ្ងៃចន្ទ, 30 ខែសីហា 2021 10:27  King Scorpio