BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ កំពុងស្វែងរកចាប់ខ្លួន ជនបំភ្លៃព័ត៌មានថា «សម្តេចស ខេង ជួបជាមួយលោក សម រង្ស៉ី នៅបារាំង»

ថ្ងៃអាទិត្យ, 29 ខែសីហា 2021 19:57  BeeTube News

2021-08-29 19.54.02-1
 

នាថ្ងៃទី២៩ខែសិហាឆ្នាំ២០២១នេះនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានក្នុងស្រុកឈ្មោះFresh News ថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃព័ត៌មានថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបជាមួយ លោក សម រង្ស៉ី ហើយព្រមព្រៀងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ខណៈដែលសម្តេចកំពុងស្ថិតនៅក្នុងប្រទេសបារាំង។

ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីគណនីហ្វេសបុកមួយឈ្មោះ Tharith Bun បានបង្ហោះរូបភាពជំនួបអតីតកាល រវាងសម្តេច ស ខេង និង លោក សម រង្ស៉ី នៅក្នុងរដ្ឋសភា កាលពីខែកញ្ញា ឆ្នាំ២០១៥ មកផ្សព្វផ្សាយជាថ្មីជាមួយខ្លឹមសារបំភ្លៃការពិតថា «សម្តេចមានជំនួបជាថ្មីជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាត់ទុកថា បង្ហោះបែបនោះជាការញុះញង់បង្កចលាចល ហើយពេលនេះសមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកបំភ្លៃ និងអ្នកដែលចែកចាយព័ត៌មានបំភ្លៃដើម្បីបង្កចលាចលនេះ ដើម្បីចាត់វិធានការតាមច្បាប់។ លោកស្នើឱ្យសាធារណជន កុំចាប់អារម្មណ៍ និងកុំចែកចាយព័ត៌មានញុះញង់នេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរផ្ទាល់ខ្លួន។


ថ្ងៃអាទិត្យ, 29 ខែសីហា 2021 19:57  BeeTube News