BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិ​អប្សរា ចាប់ផ្តើម​​ជួស​ជុល​ខឿន​រួត​បាកាណ​ប្រាសាទអង្គរវត្ត ក្នុងគម្រោងរយៈ​ពេល៥ឆ្នាំ​

ថ្ងៃអាទិត្យ, 29 ខែសីហា 2021 11:36  Purple Fullmoon

ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានត្រៀម​អនុវត្តគម្រោងជួសជុលពង្រឹងខឿនរួតបាកាណ ដោយ​រៀបចំពិធីបួង​សួង​តាមទំនៀមទម្លាប់​បុរាណ ដើម្បីធ្វើការជួសជុល ហើយពិធីបួងសួងបាន​ធ្វើឡើង​​កាល​ពីថ្ងៃ​អង្គារ​ នេះបើយោងតាមរបាយការណ៏​ ដែលទើបទទួលបាន​នៅថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ​២០២១ ​នេះ។​

240567922_4258040944278354_3386099140519480773_n (1)

លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានថ្លែងថា គម្រោងនេះ នឹងអនុវត្តរយៈពេល​៥ឆ្នាំ ក្នុងបំណង​ដើម្បីពង្រឹង​ខឿនរួតបាកាណឱ្យរឹងមាំឡើងវិញ ក្រោយស្ថានភាពថ្មមានការធ្លាក់ និងញែកចេញពីគ្នា។ លោកបញ្ជាក់ថា “យើងកំពុងសិក្សាចែកភិនភាគថ្ម វាមានថ្មដំបូល ថ្មហោជាង ចែកវាឱ្យ​ដាច់ ស្រួល​ពេលយើងរៀបចំទៅវិញ”។ 

234803159_4258041024278346_7196507856636947974_n (1)

 

240422284_4255507004531748_4033572724596258229_n (1)

បើតាមលោក ម៉ៅ សុខនី ​ស្ថានភាពខឿនរួតបាកាណ នៃប្រាសាទអង្គរវត្ត​នេះ មានការហែក ខ្លះ​បម្រុងធ្លាក់ ហើយក្រុមការងារ នឹងរៀបចំរុញថ្មទាំងនោះឱ្យទៅទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត ហើយគម្រោងជួសជុលនេះ មិនប៉ះពាល់ដល់ការទស្សនារបស់ភ្ញៀវទេសចរទេ ពីព្រោះ​ការជួសជុល​នឹងបែងចែកជាជ្រុងៗ និងជាដំណាក់​កាលៗ។

235561243_4258041007611681_964498755188250370_n (1)

សូមបញ្ជាក់ថាថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ទើបបាន​​បញ្ចប់ការងារជួសជុលជ្រុងនិរតីនៃខឿនរួតទី៣ប្រាសាទបាយ័ន ដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងភាព រឹងមាំឡើងវិញ នៃរចនាសម្ព័ន្ធប្រាសាទ ដែលការ​ជួសជុលនេះ ​បានធ្វើឡើង​តាំងពីដើមឆ្នាំ២០២១មក​ ហើយ​ក្នុងដំណើការជួសជុលនេះ ក្រុមការងារបានផ្តោតសំខាន់ទៅលើការពង្រឹងជញ្ជាំងខឿន និងកន្លែងថ្មបាយក្រៀម ដែលក្រៀកចេញពីគ្នា រៀបចំផ្គុំថ្មឡើងវិញតាមលក្ខណៈដើម និងពង្រឹងលើគុណភាពដីរបស់គ្រឹះបុរាណ។ ក្នុងកិច្ចការនេះ ក្រុមការងារក៏បានប្រើប្រាស់ថ្មថ្មីខ្លះៗ​ដើម្បីជំនួសថ្មចាស់ ដែលបានខូចខាតផងដែរ៕​

234541863_4255506741198441_3297839096332563602_n (1)

 

234887112_4255507054531743_289777448163746863_n (1)

អត្ថបទ និងរូបភាពដោយ មានជ័យ


ថ្ងៃអាទិត្យ, 29 ខែសីហា 2021 11:36  Purple Fullmoon