BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេត្តចំនួន​៤ដែលជាគោលដៅសហគមន៍ទេសចរណ៍​ ទទួលបាន​ការលើកកម្ពស់​ក្នុងបរិបទជំងឺកូវីដ-១៩​

ថ្ងៃសុក្រ, 27 ខែសីហា 2021 21:36  Purple Fullmoon

នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ លើគម្រោង “ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩” ក្នុងនោះ មានខេត្តគោលដៅចំនួន​៤ស្ថិតក្នុងគម្រោងនេះ​។

240825765_4287106964717416_1096892434799471373_n (1)

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីលោក តុប សុភ័ក រដ្ឋលេខា​ធិការ លោក គុជ បញ្ញាសារ អនុរដ្ឋលេខាធិការ និងលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយ​កដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

239489641_4287107981383981_1668516409375407854_n (2)

បើតាម​ក្រសួងទេសចរណ៍​ គម្រោងនៃកិច្ចសហការនេះ ផ្តោតលើការជំរុញចលនាទេសចរណ៍ទៅកាន់តំបន់សហគមន៍ទេសចរណ៍សំខាន់ៗក្នុងខេត្តគោលដៅចំនួន​៤ គឺខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់អាទិភាពលើសកម្មភាពសំខាន់ៗរួមមាន ដូចជាការផ្តល់ជូនវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់មួយចំនួន ការបណ្តុះគំនិតសហគ្រិនភាពនៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុលទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយតំបន់ខាងលើ​ ជាដើម។

239485618_4287107084717404_397185344975836467_n (1)

ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា កិច្ចសហការនេះ បើទោះ​ជាផ្នែកតូចមួយ ក្នុងការចាប់ផ្ដើមវិស័យទេសចរណ៍នៅកម្ពុជា ដែលបានប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩ តែវា​ក៏អាច​ជួយពង្រឹងវិស័យនេះ ឡើងវិញជាបណ្ដើរៗ​។ លោកបន្តថា កម្ពុជាមានសហគមន៍ទេសចរណ៍ច្រើនកន្លែង ហើយនៅពេលសហគមន៍​ជា​គោលទាំង៥ សម្រេចបានជោគជ័យ នឹង​បន្តប្រមូល សហគមន៍ផ្សេងៗ ដើម្បីអភិវឌ្ឍន៍ និង​បញ្ចូល​ទៅគម្រោងរួមគ្នានេះបន្ថែមទៀត​។ ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ ព្រោះ​សម្បត្តិធម្មជាតិ​ទាំងអស់នេះ គឺជាទីតាំងដ៏ទាក់ទាញសម្រាប់ទេសចរណ៍ទស្សនា​៕

អត្ថបទ និងរូបភាពដោយ មានជ័យ


ថ្ងៃសុក្រ, 27 ខែសីហា 2021 21:36  Purple Fullmoon