នៅសេតវិមានប្រធានាធិបតីចូ បាយឌិន ប្តេជ្ញាថានឹងសងសឹកចំពោះអ្នកធ្វើការវាយប្រហារដោយការទំលាក់គ្រាប់បែកនៅព្រលានយន្តហោះកាប៊ុលកាលពីថ្ងៃព្រហស្បត្តិ៍នេះ ដែលបណ្តាលឲ្យទាហានអាមេរិក១៣នាក់បាត់បង់ជីវិត និងប្រជាជានជាច្រើននាក់ទៀតរងរបួស។
លោកបានមានប្រសាសន៍ថា “ពួកដែលធ្វើការវាយប្រហារ ក៏ដូចជាការប៉ុនប៉ងមកលើសហរដ្ឋអាមេរិច ត្រូវចាំថា ពួកយើងមិនលើកលែងឲ្យជាដាច់ខាត ហើយពួកយើងនឹងតាមចាប់ពួកឯងមកថ្កោលទោសឲ្យបាន”។
ក្រុមរដ្ឋសាសនាអុីស្លាមនេះ បានចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះមួយម៉ោងបន្ទាប់ពីព្រឹត្តិការណ៍នេះបានកើតឡើងពីរទីតាំងដែលនៅអាប៊ីហ្គេត និងមួយទៀតនៅជិតសណ្ឋាគារ។
ការវាយលុកក្នុងតំបន់របស់ក្រុមអុីស្លាមដែលត្រូវបានគេស្គាល់ថាក្រុម ISIS-Khorasan Province ឬហៅការថា ISIS-K ត្រូវបានចោតប្រកាន់លើព្រឹត្តការណ៍នេះ។
លោក បាយឌិនបាននិយាយថា លោកបានបញ្ជាឲ្យក្រុមបញ្ជាការពិសេសដាក់ផែនការវាយលុកបន្ទាយ និងទ្រព្យសម្បត្តិរបស់មេក្រុមដឹកនាំ ISIS-K។ លោកបានបន្តទៀតថា “យើងនឹងតបតទៅវិញដោយកំលាំងទ័ព ទៅតាមទីតាំងនិងពេលវេលាជាក់លាក់ដែលយើងកំណត់”។
បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ចូបាយឌិនរួចមកអ្នកនាំពាក្យសេតវិមានបានបន្ថែមថា”ពួកយើងនឹងតាមចាប់ក្រុមភារវករទាំងអស់នេះនិងសម្លាប់ពួកវាចោលមិនថាពួកវានៅទីណានោះទេ”។
ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនេះប្រជាជនអាហ្គានីស្ថានយ៉ាងហោចណាស់៦០នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ទៀតបានរងរបួស នេះបើយោងតាមរបាយការណ៍សារព័ត៌មាន។
លោកមេបញ្ជាការ ប៊ីល អឺបេនបានបញ្ជាក់ថា “ក្រុមទាហានអាមេរិក១៨នាក់ដែលបានរងរបួសពីព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅពេលនេះបានសង្រ្គោះនិងជម្លៀសចេញពីអាហ្គានីស្ថានតាមរយៈយន្តហោះC-17sរួចរាល់ហើយ”។
ឧត្តមសេនីយ៍ ម៉េកខេនហ្សុីបានប្រាប់ថា បន្ទាប់ពីបំផ្ទុះគ្រាប់បែកភ្លាមក៏មានការបាញ់ប្រហារតបតវិញភ្លាមៗដែរ។
មួយទសវត្សរ៍ទៅហើយដែលទាហានអាមេរិកនៅអាហ្គានីស្ថានបានបាត់បង់ជីវិត វាជាសោដនាកម្មដ៏សោកសៅបំផុត ហើយក៏ជាថ្ងៃគម្រប់៧ខែនៃការកាន់តំណែងរបស់ប្រធានាធិបតី ចូបាយឌិន ដែលតំរូវឲ្យពន្យាពេលភ្លាមៗពីកិច្ចជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីអុីស្រាអែលលោក ណាហ្វតាលី បេនេត។ វាប្រៀបដូចជាថ្ងៃដ៏អាប់អួ ពោរពេញដោយព្យុះភ្លៀងគ្របដណ្តប់សេតវិមាននៅរដ្ឋវ៉ាសុីនតោនអីចឹង។
ការបាត់បង់ជីវិតលើកនេះក៏បានបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយនៅជុំវិញប្រធានាធិបតេយ្យដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយនិយាយថាលោក បាយឌិន ត្រូវទទួលខុសត្រូវលើរឿងនេះហើយអំពាវនាវឱ្យលោកចុះចេញពីតំណែងទៀតផង។
លោក សាគីបានឆ្លើយតមចំពោះការឲ្យចុះចេញពីតំណែងនេះថា “វាមិនមែនជាពេលត្រូវកេងចំណេញនយោបាយទេ លោកសង្ឃឹមថាពលរដ្ឋអាមេរិកទាំងអស់ទោះជាបានបោះឆ្នោតរើសលោក ឬមិនបានបោះឲ្យក៏ដោយ គួរតែគាំទ្រនូវចំណាត់ការប្រឆាំងពួកភារវករទាំងអស់នោះ ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធ និងការចងចាំដល់ទាហានដែលបានបាត់បង់ជីវិត ក្នុងការបំពេញកិច្ចការនៅហេតុការណ៍នោះ”។
មនុស្សជាង ១០០.០០០នាក់បានជម្លៀសចេញតាមជើងហោះហើរពីអាហ្គានីស្ថាន លោក បាយឌិនបានប្រាប់ថា”លោកនឹងបន្តជម្លៀសប្រជាជននិងកងទ័ពទាំងអស់ឲ្យបានតាមការកំណត់នៅថ្ងៃទី៣១ ខែសីហានេះ”។
លោក បាយឌិន និងលោកសាគីបាននិយាយថាគ្មានភស្តុតាងណាមួយបញ្ជាក់ពីការ ឃុបឃិតគ្នារវាងពួកតាលីបង់ដែលបានដណ្តើមកាន់កាប់ទីក្រុងកាប៊ុលជិតពីរសប្តាហ៍មុននេះ ជាមួយក្រុម ISIS ដែលជាអ្នកធ្វើការវាយប្រហារនៅឡើយទេ។
អង្គការសហប្រជាជាតិនិងអង្គការណាតូបានថ្កោលទោសការវាយប្រហារ ដោយយោងតាមអ្នកនាំពាក្យជនជាតិតាលីបង់ លោកហ្សាប៊ីហ៊ូឡាឡាមូចាហ៊ីដដែលនិយាយអំពីការផ្ទុះលើកទីមួយពីប្រភពជាន់ខ្ពស់តាលីបង់បានបញ្ជាក់ប្រាប់វីអូអេថាភារវករដែលបំផ្ទុះគ្រាប់បែកនោះ បានចងគ្រាប់បែកនៅនឹងខ្លួនដើម្បីបំផ្ទុះនៅក្នុងហ្វូងមនុស្សដ៏ច្រើនកុះករនោះ។
ការផ្ទុះនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលភាគខាងលិចបានព្រមានអំពីការគំរាមកំហែងនៃការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ ហើយបាននិយាយថាអ្នកដែលប្រមូលផ្តុំគ្នានៅក្នុងតំបន់នោះគួរតែផ្លាស់ទីទៅកន្លែងដែលមានសុវត្ថិភាព។
មន្រ្តីក្រសួងការបរទេសអាមេរិកដែលនិយាយជាមួយវីអូអេថា "បេសសកម្មទាំងអស់គឺផ្តោតទៅលើអ្នកធ្វើដំណើរ ទាហាននិងក្រុមការងារគឺពិតជាយកទុកដាក់យ៉ាងខ្លាំងចំពោះការជួយជម្លៀសពីប្រទេសអាហ្គានីស្ថាននេះ”។
មន្ត្រីរូបនេះបានបន្តថា“ពេលនោះពួកយើងកំពុងបន្តបំពេញការងារដោយដឹងថាសុវត្ថិភាពរបស់ពួកយើងបានរៀបចំរួចរាល់ហើយ។ ការវាយប្រហារក៏បានកើតឡើងស្របពេលដែលពួកយើងប្តូរវេនបើមិនដូច្នោះទេមន្រ្តីការទួតអាចនឹងទទួលរងគ្រោះដែរហើយ”។
អ្នករងរបួសជាច្រើនកាលពីថ្ងៃព្រហស្បតិ៍នេះបានមកដល់មន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅទីក្រុងកាប៊ុលដែលគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលមួយសង្រ្គោះអ្នករងគ្រោះដោយសារសង្គ្រាមនិងគ្រាប់មីន។
ផ្តើមពីថ្ងៃសុក្រនេះមន្រ្តីប៉ាគីស្ថានបានស្នើសុំឲ្យសណ្ឋាគារទូទាំងរាជធានីអុីស្លាម៉ាបាដលុបចោលការកក់បន្ទប់ទាំងអស់ដើម្បីទុកបន្ទប់ទាំងនោះឲ្យជនបរទេសស្នាក់នៅរង់ចាំការភៀសខ្លួនចេញពីអាហ្គានីស្ថាន។
លោក បាយឌិនបានចេញសេចក្តីប្រកាសឲ្យទូទាំងសហរដ្ឋអាមេរិកឲ្យធ្វើការបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាល ចាប់ពីថ្ងៃព្រហស្បត្តិ៍នេះ រហូតដល់ថ្ងៃទី៣០ ខែសីហា ដើម្បីទុកជាការគោរពនិងកាន់ទុក្ខដល់កងទ័ព និងប្រជាជនអាមេរិកដែលបានបាត់បង់ ជីវិតក្នុងភារវកម្មនោះ។
ប៉ុន្មាននាទីក្រោយមកទង់ជាតិនៅសេតវិមានត្រូវបានបង្ហូតចុះត្រឹមពាក់កណ្តាល។