BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home Lifestyle

វិធីកម្ចាត់សុដន់យារធ្លាក់របស់បុរសតាមបែបធម្មជាតិ

ថ្ងៃសុក្រ, 27 ខែសីហា 2021 16:56  Purple Fullmoon

ខ្លាញ់អាចកកកុញស្ទើរតែគ្រប់កន្លែងលើរាងកាយរបស់មនុស្ស។ ភាគច្រើន​បញ្ហាខ្លាញ់នៅផ្នែកខ្លះ នៃរាងកាយដែលគួរឱ្យកត់សម្គាល់ មានដូចជា ខ្លាញ់នៅផ្នែកក្បាលពោះ ដែលវាពិតជាគួរឱ្យខ្លាចចំពោះស្ត្រី។ ខ្លាញ់លើរាងកាយស្ត្រីស្ថិតនៅជុំវិញត្រគាក និងពោះ​ ចំណែកឯខ្លាញ់លើរាងកាយបុរសអាចកកកុញនៅក្នុងដងខ្លួន។ វាក៏អាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដែរ។ ទោះយ៉ាងណាបុរសខ្លះអាចកត់សម្គាល់ពីការកើនឡើងនៃជាតិខ្លាញ់ដើមទ្រូង ឬសុដន់។ ទោះជាខ្លាញ់ប្រភេទនេះមិនបង្កគ្រោះថ្នាក់ភ្លាមៗ បើប្រៀបធៀបទៅនឹងខ្លាញ់ក្បាលពោះ​​ តែជុំវិញពោះ និងសរីរាង្គខាងក្នុងសុដន់របស់បុរសតែងតែជារោគសញ្ញានៃអ្វីផ្សេងទៀត។

មនុស្សប្រុស​តែងតែចង់ស្វែងយល់ពីមូលហេតុដែលបណ្តាលឱ្យដើមទ្រូងបុរសយាធ្លាក់ និងវិធីកម្ចាត់វាចេញ​អោយបានកាន់តែឆាប់។ ប៉ុន្តែអ្វីដែលបណ្តាលឱ្យបុរសមានសុដន់? សំខាន់ជាងនេះទៅទៀត តើអ្នកអាចកម្ចាត់ពួកវាដោយរបៀបណា? និងបែបធម្មជាតិ?

rsz_man-boobs-1-1024x642

តើអ្វីបណ្តាលឱ្យបុរសមានសុដន់?

វាអាចទៅរួចដែលថា ស្ថានភាពសុខភាពរបស់អ្នក ជាមូលហេតុដែលធ្វើឱ្យដើមទ្រូងរបស់អ្នកយាធ្លាក់។ ការពិតបុរសមានសុដន់ដូចស្ត្រីដែរ តែភាពខុសប្លែកគ្នាតែមួយគត់នោះគឺ អំឡុងពេលពេញវ័យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ រារាំងជាលិកាសុដន់បុរស មិនឱ្យលូតលាស់ដូចស្ត្រី។ អតុល្យភាពអ័រម៉ូនអាចរំខានដល់ប្រព័ន្ធរាងកាយ ហើយវាអាចមានការអភិវឌ្ឍន៍គ្រប់ពេលវេលាក្នុងជីវិតរបស់មនុស្ស។

ស្ថានភាពនេះហៅថា gynecomastia ដែលបណ្តាលឱ្យមានខ្លាញ់ ឬជាលិកាច្រើនលើសលុបលើរាងកាយរបស់បុរស។ រោគសញ្ញារួមមាន ការហើមសុដន់ និងសុដន់ទន់ជ្រាយ ដែលជាធម្មតាវាបណ្តាលមកពីបញ្ហាអរម៉ូន។​ Gynecomastia​ អាចបណ្តាលមកពីកត្តាផ្សេងៗដូចជា ការប្រើថ្នាំ ការសេពគ្រឿងស្រវឹង ឬសារធាតុញៀនកញ្ឆា ឬការប្រើប្រាស់គ្រឿងញៀន ឬសូម្បីតែស្តេរ៉ូអ៊ីដ ក៏អាចបណ្តាលឱ្យសុដន់បុរសលូតលាស់បានដែរ។

ប្រសិនបើអ្នកសង្ស័យថាដើមទ្រូងរបស់អ្នកមានបញ្ហា ដោយសារមូលហេតុទាំងនេះ យកល្អគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុច្បាស់លាស់។

ប្រសិនបើដើមទ្រូងបុរសយាធ្លាក់បណ្តាលមកពីមានជាតិខ្លាញ់ច្រើននៅលើទ្រូង នោះការព្យាបាលគឺសាមញ្ញ។ ការសម្រកទម្ងន់ និងការធ្វើលំហាត់ប្រាណបន្ថែមទៀតគួរតែកម្ចាត់ស្រទាប់ខ្លាញ់ទាំងនោះបាន។ ទោះយ៉ាងណាក៏ដោយដូចដែលយើងដឹងច្បាស់ហើយ វាងាយស្រួលក្នុងការនិយាយជាងធ្វើ។

ឱសថធម្មជាតិដើម្បីបំបាត់ដើមទ្រូងបុរស

មានវិធីសាស្រ្តពីរដែយធ្វើហើយទទួលបានលទ្ធផលល្អបំផុត អ្នកគួរតែប្រើទាំងពីរជាមួយគ្នា ។ ទីមួយគឺរបបអាហារ ហើយទីពីរគឺលំហាត់ប្រាណដែលផ្តោតលើទ្រូង និងដងខ្លួនខាងលើ ព្រមទាំងរាងកាយទាំងមូលរបស់អ្នក។ ការរួមបញ្ចូលគ្នារវាងការផ្លាស់ប្តូររបបអាហារ និងលំហាត់ប្រាណ នឹងទទួលបានលទ្ឋផលល្អបំផុតក្នុងការកំចាត់ខ្លាញ់ដើមទ្រូង។ ដោយសារវាពិបាកកំណត់តំបន់តែមួយ នៃរាងកាយរបស់អ្នក វាជាការប្រសើរក្នុងការពង្រឹងខ្លួនប្រាណទាំងមូល។ នោះវាគួរតែជួយកម្ចាត់ដុំពកលើសុដន់បាន។

photo_2021-08-29_10-16-03

១. ការផ្លាស់ប្តូររបបអាហារ

ខណៈពេលដែលបុគ្គលម្នាក់ៗមានភាពខុសប្លែកគ្នាហើយបញ្ហាហ្សែនអាចដើរតួជា មូលហេតុដែលធ្វើឱ្យឡើងទម្ងន់ជារឿងធម្មតា។ ការទទួលទានកាឡូរីច្រើនជាងអ្វីដែលអ្នកត្រូវការ គឺជាលទ្ធផលនៃជាតិខ្លាញ់មានក្នុងរាងកាយលើស ដែលត្រូវបានរក្សាទុកសម្រាប់ការប្រើប្រាស់នៅពេលក្រោយ។ ការកាត់បន្ថយកាឡូរីអាចជាវិធីដ៏ល្អដើម្បីចាប់ផ្តើម។

ការបង្អត់អាហារខ្លួនឯងដើម្បីកម្ចាត់ខ្លាញ់សុដន់ មិនមែនជាវិធីសាស្ត្រល្អទេ។ ការរក្សាទម្ងន់អោយមានស្ថិរភាព គឺជាវិធីល្អបំផុត ដើម្បីកាត់បន្ថយដើមទ្រូងយាបុរសបានល្អជាង។ ការកាត់បន្ថយកាឡូរី ភាគច្រើនដោយទទួលទាកាឡូរីតិចជាង តម្រូវការប្រើប្រាស់។ តែរបបអាហារប្រភេទនេះមិនមែនជាអ្វីដែលអ្នកគួរប្រកាន់ខ្ជាប់នោះទេ។ ការកាត់បន្ថយកាឡូរីអាចធ្វើបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ មិនគួរធ្វើរហូតនោះឡើយ។

image

វាពិតជាល្អជាងនេះ បើអ្នក​ពិភាក្សាជាមួយអ្នកជំនាញមុននឹងអនុវត្តការផ្លាស់ប្តូររបបអាហារធ្ងន់ធ្ងរណាមួយ។ អ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលខាងវេជ្ជសាស្ត្រអាចជួយអ្នកក្នុង ការរៀបចំផែនការអាហារដែលមានប្រសិទ្ធភាព សម្រាប់ការសម្រកខ្លាញ់ដោយ បំពេញបន្ថែមនូវអាហារបំប៉នទាំងអស់ដែលអ្នកត្រូវការ ដើម្បីសម្រកជាតិខ្លាញ់លើស។ ការផ្លាស់ប្តូររបបអាហាររបស់អ្នកគឺជា ជំហានដំបូងដើម្បីក្លាយជាមនុស្សដែលមានរាងស្លីមជាងមុន រឹងមាំជាងមុន និងកម្ចាត់ដើមទ្រូងយាធ្លាក់របស់បុរសដែលគួរឱ្យខ្លាចនោះ។

ការរក្សាកំណត់ហេតុអាហារ និងកាត់អាហារដែលមានជាតិស្ករ ឬអាហារឥតប្រយោជន៍គឺជា វិធីដ៏ល្អដើម្បីចាប់ផ្តើម។ អ្នកក៏គួរតែកាត់បន្ថយការទទួលទានជាតិអាល់កុលបើចាំបាច់។

២. លំហាត់ប្រាណ Cardio

លំហាត់ប្រាណ ខាដូ ដូចជាការរត់ ការជិះកង់ ការដើរ និងអ្វីៗជាច្រើនទៀតសុទ្ធតែជាវិធីដ៏ល្អក្នុងការជួយមនុស្សសម្រកជាតិខ្លាញ់លើស។ ការធ្វើឱ្យបេះដូងដើរលឿនជាងមុន ក៏ជាវិធីដ៏ល្អមួយ ដើម្បីរុញរាងកាយចូលទៅក្នុងរបៀបដុតខ្លាញ់ក្នុងសារពាង្គ​កាយ។ ការធ្វើលំហាត់ប្រាណបេះដូងទៀងទាត់ល្អសម្រាប់សុខភាពទូទៅរបស់អ្នក ក៏ជួយសម្រកទម្ងន់។

rsz_wyprobuj-5-najlepszych-cwiczen-cardio-na-silowni_5

៣. ការហ្វឹកហាត់កម្លាំង

ខណៈពេលដែលអ្នកអាចមើលឃើញតែស្រទាប់ខ្លាញ់ទ្រូង សាច់ដុំរបស់អ្នកនៅតែមាន! ការរួមបញ្ចូលគ្នារវាងរបបអាហារល្អ ការធ្វើលំហាត់ប្រាណបេះដូង និងការហ្វឹកហាត់កម្លាំង អាចកំចាត់ជាតិខ្លាញ់ ដើម្បីបង្ហាញសាច់ដុំដែលមានរូបស្រស់ស្អាតនៅខាងក្រោម។ វានឹងដំណើរការបាន លុះត្រាតែអ្នកចំណាយពេល ដើម្បីបង្កើតសាច់ដុំរបស់អ្នកជាមុនសិន។

ដោយសារអ្នកមិនអាចកំណត់គោលដៅតែមួយផ្នែកនៃរាងកាយ សម្រាប់ការសម្រកទម្ងន់ នោះការហាត់ប្រាណគ្រប់កន្លែង គឺល្អបំផុត។ ទោះយ៉ាងណាក៏ដោយមានលំហាត់ប្រាណមួយចំនួន ដែលត្រូវបានរចនាឡើងជាពិសេសដូចជាការហាត់យកទ្រូង។ លំហាត់ប្រាណទាំងនេះផ្តោតលើដើមទ្រូង ចង្កេះ ស្មា និងពោះផ្នែកខាងលើ។ បុរសមានសុដន់ ឬអត់ ការហាត់យកទ្រូងនឹងធ្វើឱ្យសាច់ដុំនោះតឹងបានល្អ។ នេះគឺជាលំហាត់សាមញ្ញមួយចំនួនដែលអ្នកអាចបន្ថែមទៅការហាត់ប្រាណទៀងទាត់របស់អ្នក ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពទូទៅរបស់អ្នក និងជួយអ្នកសម្រកជាតិខ្លាញ់នៅជុំវិញទ្រូង។

- Press-up 

Push-up ឬ អាវ៉ង់ គឺជាការហាត់ប្រាណដ៏សាមញ្ញមួយ ហើយភាគច្រើនជាមូលដ្ឋាននៃទម្លាប់ហាត់ប្រាណ។ ចាប់ផ្តើមដោយការក្រាបលើកំរាលឬឥដ្ឋ ទ្រទ្រង់រាងកាយដោយដៃរបស់អ្នក នឹងដាក់ដៃឲ្យត្រង់ពីស្មាទៅកដៃ។ រាងកាយរបស់អ្នកត្រូវធ្វើឲ្យត្រង់ ទ្រទ្រង់ដោយម្រាមជើងរបស់អ្នក និងរក្សាខ្នងឱ្យត្រង់។ បន្ទាប់មកពត់កែងដៃរបស់អ្នកថ្នមៗដោយបន្ទាបខ្លួន ហើយរុញខ្លួនអ្នកត្រលប់ទៅទីតាំងដើមវិញ។ ត្រូវចាំថា មិនត្រូវឲ្យផ្នែកណាមួយរបស់អ្នកប៉ះនឹងកម្រាល ឬឥដ្ឋឡើយ។

basicpushup-6d55a2fb6179471494e8fa9a04d8615a

ចំពោះជម្រៅ ល្បឿន និងចំនួន អាចនឹងខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ ក្នុងកំឡុងពេលបណ្តុះបណ្តាលនា។ កុំធ្វើវាអោយហួស់ពីកម្លាំងរបស់អ្នក ប្រសិនបើអ្នកចាប់ផ្តើមពីដំបូង សូមព្យាយាមទ្រខ្លួនអ្នកនៅលើជង្គង់របស់អ្នក ជំនួសឱ្យម្រាមជើងរហូតដល់អ្នកបង្កើតកម្លាំងផ្នែកខាងលើបានសិន។

Push-up គឺជាការធ្វើលំហាត់ប្រាណដែលអ្នកអាចអនុវត្តតាមទម្លាប់ណាមួយ។

- Bench Press

នៅពេលអ្នកទម្លាប់ក្នុងការ Push-up អ្នកអាចពិចារណាការធ្វើលំហាត់ប្រាណ ដោយកាលើកទំងន់។ ដែលតែងតែមាននរណាម្នាក់នៅមើលអ្នកនៅពេលអ្នកកំពុងធ្វើលំហាត់នេះ។ ដោយប្រើរនាំងដែលមានទម្ងន់ ឬឌុមប៊ែល ហើយផ្តេកខ្លួនពីលើកៅអីអង្គុយ។ អ្នកអាចរកឃើញឧបករណ៍បែបនេះនៅក្នុងកន្លែងហាត់ប្រាណឬ អ្នកអាចរកទិញមកដំឡើងនៅសម្រាប់ហាត់ប្រាណនៅផ្ទះ។ យើងត្រូវហាត់ ដោយលើកដែកទំងន់ ហើយសង្កត់ទំងន់នៅទូទាំងទ្រូងរបស់អ្នក (កុំអោយវាដេកនៅលើទ្រូងរបស់អ្នក) លើកទម្ងន់ទៅប្រវែងដៃរបស់អ្នកហើយបន្ថយវាម្តង។

rsz_closegrip-barbell-bench-press-3d-260nw-430936051

លំហាត់ប្រាណនេះធ្វើឱ្យសាច់ដុំដៃរបស់អ្នកតឹងណែន ប៉ុន្តែក៏ផ្តោតសំខាន់លើសាច់ដុំ pectoral ផងដែរ។ ដោយសារការធ្វើលំហាត់ប្រាណនេះមានលក្ខណៈសាមញ្ញអ្នកអាចធ្វើឱ្យងាយស្រួល ឬពិបាកជាងមុន ដើម្បីបំពេញតម្រូវការរបស់អ្នក។ ទម្ងន់ធ្ងន់នឹងធ្វើឱ្យការហាត់ប្រាណកាន់តែពិបាក។ ការលើកទម្ងន់ជាកីឡាករ បម្រុងអាចជួយអ្នកផ្តោតអារម្មណ៍បានច្រើនទៅលើសាច់ដុំសរសៃពួរដែលធ្វើឱ្យដើមទ្រូងរបស់បុរសរង្គោះរង្គើ។

- Deadlifts

វាប្រហាក់ប្រហែលនឹងការលើកទម្ងន់ដែរ គ្រាន់តែវាជាការលើកទម្ងន់ដោយកាយវិការឈរ។ វាមានសារៈសំខាន់ណាស់ក្នុងការប្រើទម្រង់ និងទីតាំងត្រឹមត្រូវនៅពេលធ្វើលំហាត់ប្រាណនេះ។ ផ្តើមដោយការ ដាក់រនាំងដែលមានទម្ងន់នៅលើឥដ្ឋហើយ លើកបារ៉ែន ប៉ុន្តែកុំពត់ នោះធ្វើឱ្យមានសំពាធបន្ថែមលើខ្នងរបស់អ្នក។ នៅពេលអ្នកលើកបារ៉ែល សូមប្រើជើងនិងភ្លៅរបស់អ្នកទប់ទម្ងន់។ ដោយអាស្រ័យលើទម្ងន់របស់បារីស អ្នកក៏អាចលើកវាឡើងលើទ្រូងរបស់អ្នក ហើយឡើងពីលើក្បាលរបស់អ្នក។

rsz_rookie-mistake-deadlift_0

ការលើកទម្ងន់អាចជាលំហាត់ប្រាណគ្រោះថ្នាក់ ប្រសិនបើអ្នកមិនដឹងថា អ្នកកំពុងធ្វើអ្វី ឬបើអ្នកប្រើទម្ងន់ដែលធ្ងន់ពេក។ ចាប់ផ្តើមដោយទម្ងន់ស្រាលជាដែលអ្នកគិតថា អ្នកអាចលើកវាបាន។ អ្នកតែងតែអាចបន្ថែមទម្ងន់នៅពេលក្រោយបានទៀត។ ជាជម្រើសអ្នកក៏អាចលើកជាមួយ dumbbells ជំនួសវិញដែរ។

- ទាញឡើងលើ​ (push-up)

ការទាញ គឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយទៀត សម្រាប់ទ្រូងនិងដៃ។ វាផ្តោតលើការពង្រឹងសាច់ដុំដងខ្លួនខាងលើធ្វើឱ្យការទាញសាច់ដុំ គឺជាកត្តាចាំបាច់សម្រាប់អ្នកដែលចាប់អារម្មណ៍ ក្នុងការបណ្តុះបណ្តាលកម្លាំង។ វាក៏ជាលំហាត់ប្រាណដ៏ល្អមួយ ដើម្បីពិចារណា ប្រសិនបើអ្នកមិនមានលទ្ធភាពប្រើឧបករណ៍ហាត់ប្រាណ។ របារដ៏រឹងមាំមួយដែលនឹងទទួលទម្ងន់របស់អ្នកគឺជាអ្វីដែលអ្នកត្រូវការ ដើម្បីបញ្ចប់សំណុំនៃការទាញឡើង ការក្តាប់របារអោយតឹង សូមប្រើដៃនិងសាច់ដុំទ្រូងរបស់អ្នក ដើម្បីលើករាងកាយទាំងមូលរបស់អ្នកចេញពីដី។ អាស្រ័យលើប្រភេទ នៃការទាញឡើងលើ ដែលអ្នកកំពុងធ្វើ អ្នកអាចបន្ថែមការរីកចំរើនបន្ថែមនៅទីបញ្ចប់។

3c192ae301d79e0cd298dcb567c3b25c

ឧទាហរណ៍ អ្នកអាចលើកដងខ្លួនខាងលើទាំងមូលពីលើរនាំង លើកដៃរបស់អ្នក ឬគ្រាន់តែលើកចង្ការបស់អ្នកដល់កម្រិតរបារក៏បាន។ ការទាញអាចជាការពិបាកណាស់ ប្រសិនបើដៃ និងទ្រូងរបស់អ្នកមិនត្រូវបាន គេប្រើដើម្បីសម្រកទម្ងន់របស់អ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថារលាកនៅដើមទ្រូង និងដៃខាងលើ។ និយាយជាទូទៅនេះ គឺជាសញ្ញាបង្ហាញថាលំហាត់ប្រាណកំពុងដំណើរការ។

៤. ឥរិយាបថ

ជាចុងក្រោយឥរិយាបថ គឺជាទិដ្ឋភាពដ៏សំខាន់ក្នុងការកំចាត់ដើមទ្រូងបុរសដែរ។ ខណៈពេលដែលការរក្សាខ្នងរបស់អ្នកឲ្យត្រង់ នឹងមិនធ្វើឱ្យមានភាពខុសប្លែកពីគ្នានោះទេ ឥរិយាបថត្រឹមត្រូវគឺជាមធ្យោបាយដ៏វែងមួយ ក្នុងការពង្រឹងសាច់ដុំខ្នង ស្មា និងទ្រូងរបស់អ្នក។ ការធ្វើលំហាត់ប្រាណគួរតែបង្កើនឥរិយាបថរបស់អ្នកតាមធម្មជាតិ ប៉ុន្តែវាល្អសម្រាប់ ចំណាយពេលដើម្បីរៀបចំឥរិយាបថរបស់អ្នកឡើងវិញដោយមិនថាអ្នកកំពុងអង្គុយឬឈរ។

rsz_istockphoto-1187088233-1024x1024

ពេលណាត្រូវទៅជួបគ្រូពេទ្យ

ដើមទ្រូងបុរសជាទូទៅមិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ពួកគេអាចបង្កឱ្យមានអារម្មណ៍មិនស្រួលពីការទន់នៃសុដន់ ឬអាចធ្វើឱ្យមនុស្សម្នាក់មិនសប្បាយចិត្តជាមួយ នឹងរូបរាងរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ជាទូទៅពួកគេត្រូវបានផ្សារភ្ជាប់ទៅនឹងខ្លាញ់លើស មិនមែនជាស្ថានភាពសុខភាពមូលដ្ឋានឡើយ។ នោះមិនមានន័យថា អ្នកមិនអាចទៅជួបគ្រូពេទ្យជំនាញបានទេ ប្រសិនបើជាតិខ្លាញ់ដើមទ្រូងលើស និងមិនបាត់។ អ្នកប្រហែលជាត្រូវការ ការព្យាបាលចំពោះអតុល្យភាពនៃកម្រិតអរម៉ូន។ ប្រសិនបើអ្នកសម្គាល់ឃើញ ដុំរឹង ឬភាពមិនប្រក្រតីណាមួយ នៅក្នុងជាលិកាស្បែករបស់អ្នក សូមទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ សរុបមកដើមទ្រូងបុរសអាចជារឿងគួរឱ្យខ្មាស់អៀន ប៉ុន្តែកម្រជាសញ្ញានៃអ្វីដែលធ្ងន់ធ្ងរជាងនេះ។

អត្ថបទដកស្រង់ពី Timrel

បកប្រែ និងកែសម្រួលដោយ លោក ម៉េងស៊


ថ្ងៃសុក្រ, 27 ខែសីហា 2021 16:56  Purple Fullmoon