BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីរកចំណូលបាន៣០០ លានដុល្លារពីការនាំចេញវ៉ាក់សាំង

ថ្ងៃសុក្រ, 27 ខែសីហា 2021 15:50  Purple Fullmoon

នៅឆ្នាំ ២០២១ ក្នុងរយៈពេល៥ខែដំបូងនេះ ⁣ប្រទេសរុស្ស៊ីបានកើនឡើងនូវការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេស បើប្រៀបធៀបទៅរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ 

ទិន្នន័យរបស់ភ្នាក់ងារពន្ធគយបានបង្ហាញថា⁣ ប្រទេសរុស្ស៊ីបាននាំចេញវ៉ាក់សាំងប្រមាណជាង⁣៣០ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងក្នុងឆ្នាំនេះ ពោលគឺច្រើនជាងការនាំចេញវ៉ាក់សាំងនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយបូកបញ្ចូលគ្នានេះទៅទៀត។

ការកើនឡើងនេះ គឺបណ្តាលមកពីការលក់នូវវ៉ាក់សាំង Sputnik V ប្រឆាំងនឹងមេរោគកូរ៉ូណា ចំនួនរាប់លានដូស ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលរួមមាន⁣ ប្រទេស Argentina ប្រទេស Kazakhstan ប្រទេស Belarus ប្រទេស Hungary និងប្រទេស Serbia។

000_9H3869

តួលេខសរុបខាងលើនេះ គឺរួមបញ្ចូលទាំងការនាំចេញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺលឿង និងជម្ងឺគ្រុនផ្តាសាយ។ ដោយឡែកក្រសួងពាណិជ្ជកម្មបានប្រាប់ទៅគេហទំព័រពាណិជ្ជកម្ម⁣ RBC ថា⁣ការកើនឡើងនៅលើការលក់នេះ គឺភាគច្រើនបានមកពីការនាំចេញវ៉ាក់សាំង⁣ Sputnik V ។

ប្រទេសរុស្ស៊ីមិនបានបង្ហាញព័ត៌មានលម្អិតទៅលើចំនួនទឹកប្រាក់ ដែលខ្លួនរំពឹងថា នឹងបានពីការនាំចេញ⁣ វ៉ាក់សាំង⁣ Sputnik V ទៅជុំវិញពិភពលោកនោះទេ។ 

នៅក្នុងឆ្នាំ⁣ ២០១៩ រុស្ស៊ីបាននាំចេញវ៉ាក់សាំង គិតជាទឹកប្រាក់ចំនួន ៦០ លានដុល្លារ ហើយចំនួនទឹកប្រាក់នេះបានកើនឡើងទៅដល់⁣ ៧០ លានដុល្លារ បើបៀបធៀបទៅនឹងឆ្នាំ⁣ ២០២០។

ក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២១ ការនាំចេញវ៉ាក់សាំងរបស់ប្រទេស Moscow បានកើនឡើងដល់ចំនួនសរុប ៣០៤ លានដុល្លារ នេះបើយោងតាមទិន្នន័យពន្ធគយដែលវិភាគដោយ RBC បើប្រៀបធៀបទៅចំនួនទឹកប្រាក់ ១០ លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

ទោះជាបញ្ហាជាច្រើនសំខាន់ៗ ក្នុងចំណោមបញ្ហា ការពន្យារពេលនៃផលិតកម្ម និងបញ្ហាក្នុងការដឹកជញ្ជូនសម្រាប់អតិថិជនទិញវ៉ាក់សាំង SputnikV ក៏កំណើននៃការនាំចេញវ៉ាក់សាំងរបស់រុស្ស៊ី មានការកើនឡើងយ៉ាងកត់សម្គាល់ នោះបើបៀបទៅនឹងភាពយឺតយ៉ាវនូវការនាំចេញវ៉ាក់សាំងបង្ការមេរោគកូរ៉ូណារបស់ប្រទេសមួយចំនួន ដែលបានចុះបញ្ជីលក់។ 

ប្រទេសចិនបានបង្កើនការនាំចេញវ៉ាក់សាំងរបស់ខ្លួនស្ទើរតែ ១០០ ដង ក្នុងរយៈពេល ៥ ខែ ដំបូងក្នុងឆ្នាំ ២០២១ ដោយលក់បាន ១,៨ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងចំនួន ១៩ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលនេះដែល  សហភាពអឺរ៉ុបក៏បាននាំចេញវ៉ាក់សាំងចំនួន ៦,៤ ពាន់លានដុល្លារ ទៅក្រៅប្រទេសដែលកើនឡើងពី ៤,៣ ពាន់លានដុល្លារមក ហើយសហរដ្ឋអាមេរិកក៏បាននាំចេញជាង ១,៥ ពាន់លានដុល្លារ ផងដែរ។

ប្រទេសរុស្ស៊ីសង្ឃឹមថា ភាពជោគជ័យនូវការនាំចេញវ៉ាក់សាំង Sputnik V អាចជួយឲ្យប្រទេសរុស្ស៊ីចូលទៅក្នុងទីផ្សារនាំចេញវេជ្ជសាស្រ្ត ដែលមិនត្រឹមតែផ្តល់នូវចំណូលថ្មីសម្រាប់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ នោះទេ តែវាអាចជាឱកាសបើកទ្វារឲ្យប្រទេសរុស្ស៊ីលក់ផលិតផល ឱសថដទៃទៀតនៅជុំវិញពិភពលោក៕

អត្ថបទដកស្រង់ពី TMT

បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត


ថ្ងៃសុក្រ, 27 ខែសីហា 2021 15:50  Purple Fullmoon