BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅដើមឆ្នាំ២០២២ខាងមុខ

ថ្ងៃព្រហស្បតិ៍, 26 ខែសីហា 2021 14:30  Purple Fullmoon

ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) រយៈពេល១សប្តាហ៏ ដោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា នៅខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

ដើម្បីឲ្យការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះ ទទួលបានជោគជ័យ លោក ជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៏បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែសីហា នេះថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី៤០នេះ នៅខេត្តព្រះសីហនុ ហើយបើតាមគម្រោង វេទិកានេះ នឹងរៀបចំនៅក្នុងបរិវេណសណ្ឋាគារសុខា។

photo_2021-08-26_12-48-23 (2)

នៅក្នុងឳកាសចុះពិនិត្យទីតាំងនោះ លោក ថោង ខុន បានលើកឡើងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022 នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)” ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត

បើតាមលោក ថោង ខុន ថា វេទិកាទេសចរណ៍អាស៊ាននេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀត ដូចជាកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ “TRAVEX”។ ក្នុងនោះ ក៏មានការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ានផងដែរ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២) និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)។

photo_2021-08-26_12-48-23

អ្វីដែលជាការកត់សម្គាល់នោះ ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកនេះ មិនអាចធ្វើធំដូចមុនៗបានទេ ដោយសារជំងឺកូវីដ១៩ នៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាល ឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី ហើយក្រសួង នឹងពិចារណាកាត់បន្ថយទំហំទាំងការប្រជុំនានា ពិព័រណ៍ និងអ្នកសារព័ត៌មានចូលរួមផងដែរ។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ទាំងអ្នកចូលរួម ទាំងម្ចាស់ផ្ទះត្រូវតែធានាបាននូវសុវត្ថិភាពសុខាភិបាល ដោយត្រូវចេះអនុវត្តនតាមគន្លងប្រក្រតីភាពថ្មី។ 

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ដែរថា ការស្នាក់នៅ ហូបចុក និងគ្រប់សកម្មភាពនៃព្រិត្តិការណ៍ ត្រូវរៀបចំយ៉ាងសាមញ្ញ ក្រៅអគារ (outdoors) ក្នុងបរិវេណតែមួយ ដែលមានពហុសេវាគ្រប់គ្រាន់ ងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យវិធានសុខាភិបាលដោយហ្មត់ចត់ ហើយកម្មវិធីប្រជុំខ្លះអាចធ្វើតាមរបៀបកូនកាត់ (Hybrid)។ ចំណែកកម្មវិធីទស្សនកិច្ចទីក្រុង ឬគោលដៅផ្សេងត្រូវតែមានការរៀបចំដោយគណៈកម្មការ។ និយាយរួម កន្លែងប្រារព្ធពិធីត្រូវតែជាគោលដៅសុវត្ថិភាព ដែលរៀបចំឡើង និងប្រត្តិបត្តិតាម SOP ដែលកំនត់ដោយរាជរដ្ឋភិបាល។

photo_2021-08-26_12-48-23 (4)

photo_2021-08-26_12-48-23 (3)

សូមបញ្ជាក់ថា មកដល់ពេលនេះ នៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅក្នុងក្រុងបានល្អប្រសើររួចរាល់ហើយ ការគ្រប់គ្រង ឆ្នេរសមុទ្រ ក៏បានល្អ។ រីឯសម្បទាទេសចរណ៍ក៏មានគ្រប់គ្រាន់ ដែលអាចរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ (Travex) ខ្នាតតូចល្មមបាន។ ម្យ៉ាងវិញទៀត ក្រុងព្រះសីហនុអាចនឹងបញ្ចប់ការវ៉ាក់សាំងជូនប្រជាពលរដ្ឋ (រួមទាំងអ្នកផ្តល់សេវាទេសចរណ៍) ក្នុងពេលខាងមុខ ដែលអាចនឹងផ្ដល់នូវសុវត្ថិភាពដល់អ្នកចូលរួមបាន ហើយអាចរៀបចំជាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់គោលដៅទេសចរណ៍តាមកោះបាន ពិសេសក្រុងព្រះសីហនុ ក៏មានព្រលានយន្តហោះអន្តរជាតិ ដែលអាចនឹងមានការហោះហើរត្រង់ឡើងវិញបានផងដែរ។

photo_2021-08-26_12-48-24

photo_2021-08-26_12-48-23 (5)

គួររំលឹកថា កម្ពុជាត្រូវទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងដោយសារបានសម្របសម្រួលជាមួយឥណ្ឌូណេស៊ី (ជាប្រធាន និងជាម្ចាស់ផ្ទះបន្តវេនពីកម្ពុជា) កម្ពុជាបានលើកពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF 2021) មករៀបចំនៅដើមឆ្នាំ២០២២ ហើយរាជរដ្ឋាភិបាលក៏បានឯកភាពឲ្យ ក្រសួងទេសចរណ៍សហការជាមួយអន្តរក្រសួង-ស្ថាប័ន រួមគ្នារៀបចំព្រឹត្តិការណ៍នេះនៅព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះវិញ៕

អត្ថបទ និងរូបភាពដោយ មានជ័យ


ថ្ងៃព្រហស្បតិ៍, 26 ខែសីហា 2021 14:30  Purple Fullmoon