BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការធ្លាក់ចុះនៃប្រាក់ចំណូល នាំអោយប្រជាជនរុស្ស៊ីកំពុងធ្លាក់ខ្លួនជាថ្មីម្តងទៀតចំពោះគម្រោងពីរ៉ាមីត

ថ្ងៃព្រហស្បតិ៍, 26 ខែសីហា 2021 13:31  Purple Fullmoon

CA6A34DE-F14B-4A1E-ABA2-F5D274590CBD

មានមនុស្សរាប់រយនាក់ស្វែងរកអនាគតល្អប្រសើរមួយ តែត្រូវបានបោកបញ្ឆោតដោយ Finiko (investment vehicle)

អ្នកស្រី Nastasia Dvoyankina មានអាយុ ៣១ ឆ្នាំជាគ្រូបង្រៀនសិល្បៈមកពីទីក្រុង Yekaterinburg ដែលចំណូលរបស់គាត់អាចត្រឹមតែរស់ពីមួយខែទៅមួយខែ។ ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ ២០២០ គាត់ដឹងថាខ្លួនមានផ្ទៃពោះ ហើយប្រាក់ខែប្រចាំខែរបស់គាត់មានចំនួន ៣០,០០០ រូប្លិ៍ (៤១០ ដុល្លារ) នឹងមិនគ្រប់គ្រាន់សម្រាប់មនុស្សពីរនាក់ទេ។

Dvoyankina បានប្រាប់ The Moscow Times នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទនៅចុងខែកក្កដា ថា “ខ្ញុំចាប់ផ្តើមមើលជុំវិញ ដោយព្យាយាមរកវិធីដែលខ្ញុំអាចបង្កើនប្រាក់ចំណូលរបស់ខ្លួនបាន”។

មិត្តម្នាក់នៅកន្លែងធ្វើការបានប្រាប់គាត់ អំពី Finiko ដែលជា “investment vehicle” ថ្មី បានផ្តល់ជូននូវប្រាក់ចំណេញ ដែលធនាគារស្តង់ដារធម្មតាមិនអាចផ្តល់ឲ្យ។ ​​Dvoyankina បានសម្រេចចិត្តដាក់ប្រាក់សន្សំភាគច្រើនរបស់គាត់ ទៅក្នុងក្រុមហ៊ុននោះប្រហែល ៥,០០០ដុល្លារ ដោយសង្ឃឹមថា គាត់នឹងអាចទិញផ្ទះល្វែងបាន នៅពេលកូនរបស់គាត់កើត។

ប៉ុន្តែនៅរដូវក្តៅ Finiko បានឈប់បង់ប្រាក់សង ហើយគាត់ក៏មិនអាចដកប្រាក់វិនិយោគរបស់គាត់វិញបានដែរ។ គាត់ដឹងថា គាត់ក៏ជាម្នាក់ក្នុងចំណោមជនជាតិរុស្ស៊ីរាប់រយនាក់ដែលត្រូវបានក្រុមហ៊ុនបោកប្រាស់។ Dvoyankina បាននិយាយថា “ខ្ញុំមិនបានគិតថាខ្លួនឯងជាមនុស្សម្នាក់ដែលនឹងធ្លាក់ចូលក្នុងគ្រោងការណ៍ពីរ៉ាមីត…ប៉ុន្តែពេលនេះខ្ញុំនៅទីនេះ” ។ “ឥលូវនេះ ខ្ញុំកំពុងតែមានកូនតែនឹងកើត ហើយគ្មានលុយទៀត”។

Finiko បង្កើតឡើងនៅទីក្រុងកាហ្សានភាគខាងត្បូងក្នុងឆ្នាំ២០១៩ បានសន្យាទៅវិនិយោគិនថា នឹងទទួលបានផលចំណេញពី ២០-៣០% ក្នុងមួយខែ ក៏ដូចជាទទួលបានឱកាសទិញអាផាតមិន និងរថយន្តក្នុងតម្លៃបញ្ចុះ ដែលកំណត់ដោយបុរស ៤ នាក់ដោយមាន Kirill Doronin ជាអ្នកមានឥទ្ធិពលលើ Instagram មានប្រវត្តិក្នុងគម្រោងពីរ៉ាមីត ដើរតួជាអ្នកតំណាង និងអ្នកនាំពាក្យរបស់ក្រុមហ៊ុន។

អាជ្ញាធរបានកត់សំគាល់ Finiko ជាលើកដំបូង បន្ទាប់ពីវាបានបញ្ចេញរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួនរបស់ខ្លួន ឈ្មោះ FNK នៅថ្ងៃទី១ ខែធ្នូឆ្នាំ ២០២០ ដែលបានបង្ហាញខ្លួននៅលើការជួញដូររូបិយប័ណ្ណឌីជីថល។

មិនយូរប៉ុន្មាន ពួកគេបានបើកការស៊ើបអង្កេតទៅលើទំនាក់ទំនងរបស់ Doronin និងស្ថាបនិកផ្សេងទៀត។ គិតត្រឹមខែកុម្ភៈ ឆ្នាំនេះធនាគារកណ្តាលរុស្ស៊ីបាននិយាយថា Finiko មាន “សញ្ញានៃពីរ៉ាមីតហិរញ្ញវត្ថុ” ។ នៅដើមដំបូង ការទិញរូបិយប័ណ្ណឌីជីថល គឺជាការស្ម័គ្រចិត្ត ប៉ុន្តែនៅខែមិថុនាឆ្នាំ ២០២១ Finiko បានប្រកាសថាក្រុមហ៊ុនកំពុងផ្លាស់ប្តូរប្រតិបត្តិការទាំងអស់ទៅជានិមិត្តសញ្ញា FNK ។ បន្ទាប់ពីនេះតម្លៃនៃ FNK បានកើនឡើង ១០ ដងយោងតាមទិន្នន័យពី Coinmarketcap ដែលជាក្រុមត្រួតពិនិត្យ cryptocurrency ។

Finiko បានបញ្ឈប់ការទូទាត់ទាំងអស់ដល់អតិថិជននៅក្នុងខែកក្កដា ក៏ដូចជារារាំងអតិថិជនរបស់ខ្លួនពីការដកប្រាក់ណាមួយពីក្រុមហ៊ុន។ បន្តិចក្រោយមកតម្លៃរបស់ FNK បានចាប់ផ្តើមធ្លាក់ចុះដែលបង្ហាញថា ប្រាក់វិនិយោគត្រូវបានដកចេញដោយម្ចាស់ហ្វីនីកូ។ ចាប់តាំងពីពេលនោះមក Doronin បាននិយាយនៅលើទំព័រ Instagram របស់គាត់ថា គាត់មិនអាចចូលប្រើមូលនិធិរបស់វិនិយោគិនបានទៀតទេ។

Doronin មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីកាសែតម៉ូស្គូថាមស៍ទេ។ កាលពីចុងខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្សុីបានរាយការណ៍ថាគាត់ត្រូវបានចាប់ខ្លួននៅកាហ្សាន។

ក្នុងរយៈពេលពីរឆ្នាំ Finiko មានសកម្មភាពដែលអាចទាក់ទាញបានពី ៣ ទៅ ៧ ពាន់លានរូប្លិ៍ (៣៤ លានទៅ ៨០ លានដុល្លារ) យោងតាមការប៉ាន់ស្មានផ្សេងៗ។

លោក Nargiza Usimova អ្នកវិនិយោគម្នាក់ទៀតនៅ Finiko បានមានប្រសាសន៍ថា “វាស្តាប់ទៅដូចជាផ្លូវការណាស់ មិនដូចការបោកប្រាស់ទេនៅសម័យនេះ” ។ “ប៉ុន្តែនៅទីបញ្ចប់ វាគឺជាគ្រោងការណ៍ពីរ៉ាមីតដ៏សាមញ្ញ ដែលគ្រាន់តែប្រើពាក្យសំដីថ្លៃថ្នូរប៉ុណ្ណោះ”។

គ្រោងការណ៍ពីរ៉ាមីត ឬគ្រោងការណ៍ ponzi ដូចជា Finiko ដែលបានទាក់ទាញវិនិយោគិនដោយការសន្យានូវប្រាក់ចំណេញខ្ពស់កប់ពពក បន្ទាប់មកត្រូវបានសងចេញពីប្រាក់ដែលបានមកពីវិនិយោគិនបន្ទាប់ គឺជារឿងធម្មតាដែលគេហៅថា “ wild 1990s ” ដូចដែលជនជាតិរុស្ស៊ីរាប់លាននាក់បានស៊ូទ្រាំជាមួយនឹងការដួលរលំ នៃសហភាពសូវៀត និងអស្ថិរភាពសេដ្ឋកិច្ចខ្លាំង។

ករណីដ៏កក្រើកបំផុតពាក់ព័ន្ធនឹងក្រុមហ៊ុន MMM ដែលចាប់ផ្តើមដោយលោក Sergei Mavrodi ដែលក្នុងនោះមនុស្សជាង៥លាននាក់បានខាតបង់សរុបរហូតដល់១០ពាន់លានដុល្លារ មុនពេលគម្រោងនេះដួលរលំនៅឆ្នាំ១៩៩៤។ បន្ទាប់ពីការដួលរលំនៃ MMM អាជ្ញាធររុស្ស៊ីបានប្តេជ្ញា នឹងបង្ក្រាបការក្លែងបន្លំហិរញ្ញវត្ថុដ៏ធំនេះ ដោយណែនាំច្បាប់មួយចំនួន។ ជាមួយនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលនាំមក នូវការឡើងថ្លៃប្រេង ក្រោមការដឹកនាំរបស់ប្រធានាធិបតី Vladimir Putin ក្នុងអំឡុងទសវត្សរ៍ដំបូងរបស់គាត់ក្នុងការកាន់អំណាច ហើយគម្រោងពីរ៉ាមីតហាក់ដូចជាត្រឹមជារឿងអតីតកាល។

ប៉ុន្តែដោយសារប្រាក់ចំណូលពិតប្រាកដរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ និងជំងឺរាតត្បាតបានធ្វើឱ្យភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើងៗកំពុងងាកទៅរកគម្រោងពីរ៉ាមីតហិរញ្ញវត្ថុក្នុងគោលបំណងចង់ក្លាយជាអ្នកមាន។

ទិន្នន័យពីធនាគារកណ្តាលបង្ហាញថានៅឆ្នាំ ២០២០ មន្រ្តីបានរកឃើញក្រុមហ៊ុនប្រហែល ៣០០ ដែលបង្ហាញពីសញ្ញានៃការក្លាយជាពីរ៉ាមីតហិរញ្ញវត្ថុដែលកើនឡើង ៣៥% បើធៀបនឹងឆ្នាំមុន។

“ប្រជាជនរុស្ស៊ីបានស្រេកឃ្លានហានិភ័យម្តងទៀត ដោយសារតែស្ថានភាពរស់នៅរបស់ពួកគេកាន់តែអាក្រក់ទៅៗ ។ បច្ចុប្បន្ននេះចំណូលដែលអាចចោលបាននៅក្នុងប្រទេសរុស្ស៊ីគឺទាបជាងឆ្នាំ ២០១៣ ប្រមាណ១០ភាគរយ” សេដ្ឋកិច្ចវិទូ Vladislav Inozemtsev នាយកមជ្ឈមណ្ឌលសិក្សាឧស្សាហកម្មដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូបានប្រាប់ The Moscow Times ។

“ប្រជាជនរុស្ស៊ីក៏បានយកប្រាក់កម្ចីបើកប្រាក់ខែចំនួន ២,៣៥ លានជាកំណត់ត្រានៅនិទាឃរដូវនេះផងដែរ” យោងតាមទិន្នន័យដែលចងក្រងដោយទីភ្នាក់ងារវាយតម្លៃឥណទាន អ្នកប្រើប្រាស់ Equifax រុស្ស៊ី។ ធនាគារកណ្តាលរុស្ស៊ីបាននិយាយថា បំណុលជាមធ្យមរបស់អ្នកខ្ចីបានកើនឡើង ដោយសារតែប្រាក់ចំណូលធ្លាក់ចុះ ដោយសារជំងឺរាតត្បាតសកលលោក។ ទន្ទឹមនឹងនេះដែរ ការបំពេញតម្រូវការសេវាកម្មពេញនិយមបំផុតរបស់ Finiko គឺការសន្យាដើម្បីទូទាត់ឱ្យបានស៊ីជម្រៅដល់អតិថិជនតាមរយៈការវិនិយោគនៅក្នុងក្រុមហ៊ុន។

លោក Mikail Kalashnikov ជាមេកានិចមកពីទីក្រុង Tomsk ប្រទេសស៊ីបេរីបាននិយាយថា “ Finiko សន្យាថានឹងសងបំណុលកាតឥណទានរបស់ខ្ញុំ ប្រសិនបើខ្ញុំផ្ទេរប្រាក់ ៣០% ដែលមានប្រហែល ២,០០០ ដុល្លារ” ។ “ដំបូងពួកគេចាប់ផ្តើមសងវាយឺតៗ ប៉ុន្តែក្រោយមកស្រាប់តែឈប់។ ហើយឥឡូវនេះខ្ញុំមានបញ្ហាធំជាងមុន និងបានបាត់បង់ការសន្សំរបស់ខ្ញុំ” ។

អ្នកជំនាញនិយាយថា ការកើនឡើងយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណ crypto - ទ្រព្យសម្បត្តិឌីជីថល ដែលបង្ហាញពីភាពអនាមិក និងកង្វះការត្រួតពិនិត្យពីរដ្ឋាភិបាល ក៏បានរួមចំណែកដល់ការលេចចេញពីរ៉ាមីតហិរញ្ញវត្ថុឡើងវិញ។ លោក Andrey Kolmakov ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់នៅ Group-IB នៅទីក្រុងមូស្គូបាននិយាយថា ការវិនិយោគដែលភ្ជាប់ទៅនឹងរូបិយប័ណ្ណ crypto គឺជាការបោកប្រាស់ទូទៅបំផុត “រូបិយប័ណ្ណ crypto អាចក្លាយជា El Dorado ថ្មី មិនត្រឹមតែនៅក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។ មនុស្សសាមញ្ញធម្មតាមិនអាចយល់ពីអ្វីដែលពួកគេកំពុងវិនិយោគនោះទេ។

អ្នកជំនាញនិយាយថា លក្ខណៈតាមអ៊ីនធឺណិតនៃរូបិយប័ណ្ណឌីជីថលមានន័យថាក្រុមហ៊ុនដូចជា Finiko ឥឡូវនេះអាចទាក់ទាញអតិថិជនឆ្លងកាត់ព្រំដែន (ក្រៅតំបន់ ឬប្រទេស)។

Ilse De Jonge ជាជនជាតិហូឡង់បាននិយាយថា នាងបានវិនិយោគ ១០,០០០ អឺរ៉ូនៅ Finiko តាមដំបូន្មានរបស់មិត្តភក្តិតាមអ៊ីនធឺណិត។ “មនុស្សម្នាក់ដែលខ្ញុំទុកចិត្តបានប្រាប់ខ្ញុំថា ពួកគេបានវិនិយោគ ៥,០០០ អឺរ៉ូ នៅក្នុងក្រុមហ៊ុននេះហើយទទួលបាន ៥០ អឺរ៉ូក្នុងមួយថ្ងៃ” ។ De Jonge បានប្រាប់កាសែតម៉ូស្គូថាមស៍ “ខ្ញុំបានផ្ទេរប្រាក់ទៅ Finiko ។ ប៉ុន្តែវាបានបង្ហាញថាយើងទាំងអស់គ្នាត្រូវបានបញ្ឆោតដោយអ្នកបោកប្រាស់ហិរញ្ញវត្ថុ ហើយក្រុមហ៊ុនបានលួចយកដើមទុនវិនិយោគិន” ។

ការរក្សាជំនឿ

លោក Mavrodi ប្រធាន MMM ត្រូវបានគេដាក់ក្នុងបញ្ជីចង់បានរបស់រុស្ស៊ី បន្ទាប់ពីការលុបបំបាត់របស់ MMM ក្នុងឆ្នាំ ១៩៩៤ ។

គាត់បានទៅលាក់ខ្លួន តែទីបំផុតត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០៣ ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះ ពីបទឧក្រិដ្ឋកម្មក្លែងបន្លំ។ បន្ទាប់ពីការដោះលែង គាត់បានព្យាយាមធ្វើឱ្យ MMM រស់ឡើងវិញតាមរយៈគម្រោងហិរញ្ញវត្ថុថ្មីៗមួយចំនួន។ថ្វីត្បិតតែកេរ្តិ៍ឈ្មោះរបស់គាត់បែបនេះក៏ដោយ ក៏គាត់នៅតែរក្សាក្រុមអ្នកគាំទ្រដ៏ក្លៀវក្លា ដែលថែមទាំងបានចំណាយប្រាក់សម្រាប់បុណ្យសពរបស់គាត់ បន្ទាប់ពីគាត់ស្លាប់នៅឆ្នាំ ២០១៨ ផងដែរ។

នៅពេលដែល Finiko ត្រូវបានបែកបាក់ អ្នកវិនិយោគរបស់លោក Doronin ខ្លះក៏នៅតែមានជំនឿលើគាត់ ដែលពួកគេទុកចិត្តជាមួយនឹងប្រាក់សន្សំរបស់ពួកគេ។

លោក Maksim Kuznikin អ្នកវិនិយោគដំបូងដែលបានពិពណ៌នាដោយខ្លួនឯងនៅក្នុងក្រុមហ៊ុនបាននិយាយថា “ខ្ញុំជឿលើលោក Doronin ថាគាត់នឹងយកប្រាក់មកអោយយើងវិញ ដោយគ្រាន់តែយើងត្រូវរង់ចាំប៉ុណ្ណោះ” ។ “ខ្ញុំនឹងទៅជាមួយគាត់រហូតដល់ទីបញ្ចប់នៃពិភពលោក” ។

អត្ថបទដកស្រង់ពី Pjotr Sauer

បកប្រែ និងកែសម្រួលដោយ កញ្ញា លីមួយ


ថ្ងៃព្រហស្បតិ៍, 26 ខែសីហា 2021 13:31  Purple Fullmoon