ការគេងមិនលក់ជាផលវិបាកមួយដែលធ្វើអោយយើងស្វែងរកគន្លឹះធ្វើឲ្យគេងលក់ពី Google ដល់យប់ជ្រៅ។ នៅពេលយើងកំពុងស្វែងរក នោះយើងអាចនឹងជួបគន្លឹះដែលមិនធ្លាប់ឮពីមុនមក គឺការផឹកទឹកសាឡាត់។ វាជាគន្លឹះដែលអ្នកលេង Tik Tok គណនីឈ្មោះ Shapla_11 បានសរសេរចំណងជើងថា "ប្រសិនបើអ្នកមិនអាចគេងលក់ សូមសាកល្បងវា"។
នៅក្នុងវីដេអូដែលមានអ្នកចូលចិត្ត ១.៤លាននាក់ Shapla_11 បានពន្យល់ថា នាងឮថាការទទួលទានទឹកសាឡាត់អាចជួយអោយអ្នកបាត់អារម្មណ៍នឿយហត់។ នាងបាននិយាយថា "បងស្រីគេងមិនលក់ទេ អីចឹងបងសាកល្បងវិធីនេះមើលសិន!" ។ បន្ទាប់មក Shapla_11 បានសាកល្បងធ្វើទឹកសាឡាត់របស់នាង ដោយនាងយកស្លឹកសាឡាត់ប្រហែល៤សន្លឹក រួចយកវាដាក់ក្នុងកែវកាហ្វេហើយចាក់ទឹកក្តៅពីលើ។
នាងបានបន្ថែមកញ្ចប់តែរសជាតិជីអង្កាម(peppermint tea)ចូល "ខ្ញុំខ្លាចវាមានរសជាតិពិបាកលេបដូច Sh*t " ។ Shapla_11 បានប្រាប់បន្ថែមថាកញ្ចប់តែនោះ មិនធ្វើអោយនាងងងុយដេកទេ ដូច្នេះវាមិនប៉ះពាល់អ្វីទេ។
បន្ទាប់មកនាងដកសាឡាត់ដែលឆុងទឹកក្តៅនោះចេញហើយយកមកក្រេបបន្តិច។ នាងបាននិយាយថា "រសជាតិដូចជាគ្មានអ្វីសោះ" ។ ក្រោយមក Shapla_11 បានប្រាប់ពីលទ្ធផលថានាងមានអារម្មណ៍ថា "ដូចជាងងុយដែរ តែមិនងងុយខ្លាំងដូចសន្លប់ទេ គ្រាន់តែមានអារម្មណ៍ថាងងុយគេងមែន" ។
ហើយបន្ទាប់មកនាងបានសរសេរបន្ថែមថា "ទឹកសាឡាត់មានមានប្រសិទ្ធភាពមែនហើយ ពីព្រោះនាងគេងលក់ហើយ" ។
បន្ទាប់ពីវីដេអូបានបង្ហោះនាងបានតាមដាននៅក្នុង comments ថាតែជីអង្កាមហ្នឹង "វាធ្វើអោយអ្នកមានអារម្មណ៍ថានៅស្វាងទៅវិញទេ អីចឹងយកល្អដាក់តែchamomileវិញ ឬមិនបាច់ដាក់" ។
មនុស្សជាច្រើនមានចំណាប់អារម្មណ៍ទៅលើទឹកសាឡាត់របស់នាងណាស់ ហើយមានមនុស្សម្នាក់បានសរសេរថា "ម៉ាក់ខ្ញុំធ្លាប់យកសាឡាត់ឆុងជាមួយទឹកក្តៅនិងទុករយៈពេល៥នាទីហើយឲ្យខ្ញុំផឹក វាមានប្រសិទ្ធភាពមែនហើយធម្មជាតិទៀត" ។ អ្នកតាមដានផ្សេងទៀតបានបន្ថែមថា "មានប្រសិទ្ធភាពហើយវាមានតម្លៃថោកជាងអាហារជំនួយឲ្យគេងទៀត" ។
អ្នកលេងTik Tokផ្សេងក៏បានបន្ថែមថា ពួកគេនឹងសាកមើលដើម្បីឲ្យពួកគេងាយគេងលក់ដែរ។ មនុស្សម្នាក់ផ្សេងទៀតបាននិយាយថា "ខ្ញុំមានជំងឺគេងមិនលក់ធ្ងន់ធ្ងរ ដូច្នេះខ្ញុំនឹងសាកល្បងវាភ្លាម" ។
Shapla_11 មិនមែនជាមនុស្សតែម្នាក់ដែលនិយាយពីគុណសម្បត្តិនៃទឹកសាឡាត់ដើម្បីអោយគេងលក់នោះទេ គណនីTik Tokker@neliebean ក៏បានសរសេរថា "ខ្ញុំបានលឺថា ប្រសិនបើអ្នកប្រើប្រេងសាឡាត់ ហើយផឹកវាដូចតែ អ្នកនឹងសន្លប់" ។ (ក្រោយមកពួកគេបានបន្ថែមថា "បញ្ជាក់ថាវាមានប្រសិទ្ឋិភាពដូចសន្លប់មែន" នៅក្នុង comments )។
@thatnickguy បាននិយាយថា "លទ្ធផលចេញហើយ គេងលក់ទល់ភ្លឺ" ហើយបន្ទាប់មកគាត់បាននិយាយថា "លក់ដូចសន្លប់ ឡើងភ្លេចបញ្ចប់វីដេអូនេះ។"
ដោយសារនេះគឺជាដំបូន្មានរបស់អ្នកលេង Tik Tokប៉ុណ្ណោះ តែវាគួរឲ្យពិចារណាដែរទេ ដែលការទទួលទានទឹកសាឡាត់ធ្វើឲ្យងងុយគេង? ហើយវាត្រឹមត្រូវឬអត់ហ្ន៎?
ត្រូវ ឬមិនត្រូវ លោក Christopher វេជ្ជសាស្រ្ត Charlottesville និងជាអ្នកនិពន្ធសៀវភៅ"ដំណោះស្រាយនៃដំណេក" ហេតុអ្វីបានជាអ្នកគេងមិនលក់ និងវិធីដោះស្រាយ, វានិយាយអំពីសុខភាព នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ។
តើសាឡាត់មានសារធាតុអ្វីដែលអាចជួយអោយអ្នកគេងលក់?
សាឡាត់មានផ្ទុកនូវជាតិ lactucarium ដែលអាចធ្វើអោយអ្នកងងុយគេង។ លោកវេជ្ជបណ្ឌិត Winter និយាយថា "វាមានលំនាំប្រហាក់ប្រហែលនឹងអាភៀន និងមានសារធាតុសណ្តំ" ។
វេជ្ជបណ្ឌិត Winter បានបន្ថែមថា "ដូចដែលយើងបានដឺងហើយថា lactucarium ដែលមាននៅក្នុងសាឡាត់ "វាជាសារធាតុដូចទឹកដោះគោអីចឹង” ។ លោកបានបន្ថែមថា "បើយើងយកសាឡាត់ទាំងមូលមកដាំទឹកអោយពុះ យើងអាចបង្កើតសារធាតុគីមីមួយបាន" ។
តើទឹកសាឡាត់អាចជួយអោយអ្នកគេងលក់បានមែនទេ?
ប្រហែលដែរ? ខណៈពេលដែលសាឡាត់មានផ្ទុកជាតិ lactucarium ហើយដែលអាចធ្វើអោយអ្នកងងុយដេក, លោកវេជ្ជបណ្ឌិត Winter និយាយថា "វាអាចនឹងអស្ចារ្យដែរ ដែលសន្លឹកសាឡាត់ផ្តល់អត្ថប្រយោជន៍បាន ត្រឹមបរិមាណ lactucarium មានក្នុងសាឡាតតែ៤ទៅ៥សន្លឹកប៉ុណ្នោះមិនបាច់ធ្វើអីច្រើនទេ" ។ គាត់បានបន្ថែមថាគ្រាន់តែជាតិទឹកដែលមានក្នុងសាឡាត់ស្រាប់នឹងក៏អាចជួយធ្វើអោយអ្នកងងុយគេងទៅហើយ។"
ប្រសិនចូលចិត្តបែបជាតែក្តៅៗដើម្បីជួយដល់ការគេង វេជ្ជបណ្ឌិត Winter ណែនាំអោយប្រើតែដែលមាន chamomile និង/ឬ valerian "ទទួលទានតែមួយកែវមុនពេលចូលគេង ជាសញ្ញាប្រាប់ដល់រាងកាយរបស់អ្នកថា ដល់ពេលដែលត្រូវគេងហើយ។ របៀបទាំងអស់នេះអាចជួយបាន។
ហើយបើលោកអ្នកចង់សាកល្បងទឹកសាឡាត់វិញនោះក៏វាមិនមានផលប៉ះពាល់អ្វីដែរ គាត់ប្រាប់ថា "គ្មានអ្វីគ្រោះថ្នាក់ដែលគ្រាន់តែយកសាឡាត់ឆុងជាតែនោះ។"
P.S : សាកទាំងអស់គ្នាទេ :D adminចង់សាកដែរ!
អត្ថបទដកស្រង់ពី Korin Miller
បកប្រែ និងកែសម្រួលដោយ កញ្ញា លីមួយ