ខេត្តបន្ទាយមានជ័យ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានដឹកពលករខ្មែរ ២៦៤នាក់ មកកម្ពុជាតាមច្រក អូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពុជា មកធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការបញ្ជូនត្រឡប់នេះ ។ធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ម្សិល។ ឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ហើយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ ក្នុងកិច្ចការងារនេះ។
លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលករខ្មែរទាំងនោះត្រូវបានដឹកជញ្ជូន ប្រមូលផ្តុំគ្នាមកពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសថៃ ត្រូវបានបញ្ជូនមក កម្ពុជាវិញតាមច្រកអូរ៣ជាន់។
ករណីនេះ បញ្ជូនពលករចំណាកស្រុក ឬប្រជាពលរដ្ឋកម្ពុជា ត្រឡប់មកស្រុកវិញទីមួយដោយសារកង្វះការងារធ្វើខណ: ដែលប្រទេសថៃកំពុងតែប្រឈរមុខជាមួយបញ្ហាកូវីដធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ ក្នុងមួយថ្ងៃៗ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ជារៀងរាល់ថ្ងៃផងដែរ៕
អត្ថបទ និងរូបភាពដោយក ណ្តាប់ដៃដែក