BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេបញ្ជាការរងយោធភូមិភាគទី៥ បានស្នើអោយភាគីថៃ ជួយព្យាបាលពលករកម្ពុជា ដែលឆ្លងជំងឺកូវីដ-១៩ នៅប្រទេសថៃផង

ថ្ងៃពុធ, 25 ខែសីហា 2021 17:16  កណ្តាប់ ដៃដែក

03-6
ខេត្តបាត់ដំបង៖ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារនិងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(VTC) នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ នៃព្រះរាជណាចក្រកម្ពុជា ជាមួយភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ ក្រុមលេខានិងមន្ត្រីរាជការខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ។ 

07
ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាពនិងពិភាក្សាការងាររាជការ រវាងយោធភូមិភាគទី៥នៃប្រទេសកម្ពុជា និងកងទ័ពភូមិភាគទី១នៃប្រទេសថៃនាពេលនេះ បានផ្តោតលើកបញ្ហាធំសំខាន់ៗចំនួន៤ខ្លឹមសារ ដើម្បីយកមកពិភាក្សា គឺទី១ ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសំរាប់ពលករ ទី២ បញ្ហាគ្រឿងញៀន ទី៣ បញ្ហាផ្ទុះជំងឺកូវីដ១៩ ក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ន និងទី៤ បញ្ហាល្បែងភ្នាល់តាមអនឡាញ ។

04-6
05-6
មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើអោយភាគីថៃជួយព្យាបាលពលករកម្ពុជាដែលមានជំងឺកូវីដ១៩ ជាពិសេសចំពោះពលករ ដែលកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ។ ទន្ទឹមនឹងនោះដែរ លោកមេបញ្ជាការរងយោធភូមិភាគទី៥ បានស្នើដល់ភាគីថៃ ជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព និងជួយទប់ស្កាត់មិនអោយមានមេខ្យល់រង់ចាំទទួលពលករខុសច្បាប់ពីកម្ពុជា ។

08
02-6
សូមបញ្ជាក់ថា តាមរយៈនៃកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(VTC) នាពេលនេះ ភាគីទាំងពីរបានស្នើសុំឲ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធទាំងពីរភាគី រួមគ្នាពិចារណា ដើម្បីកំណត់ជាគោលការណ៍សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំង២ឲ្យសមស្របជាប្រទេសមានភូមិផងរបងជាមួយគ្នា ហើយនៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់និងផ្អែកលើទស្សនៈផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋយើងដែលរស់នៅតាមបរិវេណព្រំដែនកម្ពុជាថៃ ធានាបាននូវសុខសុវត្ថិភាពនិងភាពរីកចម្រើនទាំងផ្នែកជីវភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមកាន់តែល្អប្រសើរ ៕

អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក
 


ថ្ងៃពុធ, 25 ខែសីហា 2021 17:16  កណ្តាប់ ដៃដែក