ភ្នំពេញ៖ កាលពីន្សុលមិញមានការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ក្នុងខណ្ឌដង្កោ ហើយការបង្ក្រាបនេះចាប់បានតែវត្ថុតាង តែអ្នកលេងវិញ រត់បាត់អស់ហើយ។កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដង្កោ បានឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយដកហូតវត្ថុតាងមួយចំនួន រីឯអ្នកលេងរត់បាត់អស់ បន្សល់ទុករថយន្តចំនួន ២គ្រឿង ម៉ូតូចំនួន៥គ្រឿង និងមាន់គក ១ក្បាល ប៉ុណ្ណោះ ឯអ្នកលេងវិញរត់បាត់អស់ហើយ។
តែទោះជាយ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការណ៍បង្ក្រាបទីតាំងល្បែងស៊ីសងនេះ មានការចូលរួមសហការពីកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ និងមន្ត្រីជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ។ ក្រោយមកកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ បានធ្វើការដឹកបញ្ចូនវត្ថុតាងទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យមន្ត្រីយុត្តិធម៌អនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕
អត្ថបទ និងរូបភាពដោយកណ្តាប់ដៃដែក