BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នឹងបើករោងចក្រចំនួន២០ អោយដំណើរការឡើងវិញ ពីព្រោះរោងចក្រកំពុងតែជួបបញ្ហាកង្វះកម្មករ

ថ្ងៃពុធ, 25 ខែសីហា 2021 10:23  កណ្តាប់ ដៃដែក


ខេត្តកំពង់ស្ពឺ៖ រោងចក្រចំនួន ២០ បន្ថែមទៀត គ្រោងនឹងបើកដំណើរការអាជីវកម្មកាត់ដេរ និងវាយនភ័ណ្ឌ នៅក្នុងខេត្តកំពង់ស្ពឺនាពេលខាងមុន ខណៈបច្ចុប្បន្នខេត្តនេះ កំពុងប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម។ នេះបើយោងតាមការលើកឡើងដោយ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។
ហើយក្នុងឱកាសនេះផងដែរលោក វ៉ី សំណាង ក៏បានចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ជូនកម្មករ-កម្មការិនី ប្រមាណ ៩៨៥៨នាក់ ក្នុងរោងចក្រស៊ីក្លូ ស្ថិតក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

01-3
លោក វ៉ី  សំណាង លើកឡើងថា ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ក៏ដោយ ក៏ខេត្តមួយនេះនៅតែជាខេត្តគោលដៅ សម្រាប់អ្នកវិនិយោគចូលមកបណ្ដាក់ទុនដែរ។ អ្នកវិនិយោគគេពិតជាចង់មករកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ ព្រោះកម្មករ-កម្មការិនី ជាមនុស្សឧស្សាហ៍ព្យាយាម និងមិនចូលចិត្តធ្វើកូដកម្ម។ នៅក្នុងចំណោមរោងចក្រទាំង២០ដែលអ្នកវិនិយោគបានស្នើរសុំដល់រដ្ឋបាលខេត្តកន្លងមក មានរោងចក្រចំនួន ៤ ហើយដែលបានចាប់ផ្តើមបើកទ្វារដំណើរការក្នុងបរិយាកាសជំងឺកូវីដ-១៩ និងកំពុងបន្តជ្រើសរើសកម្មករ-កម្មការិនីឱ្យចូលបម្រើការងារ។ 

02-3
ទន្ទឹមរីករាយនឹងការបើកដំណើរការ និងត្រៀមដាក់រោងចក្របន្ថែមទៀតនៅពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះកង្វះកម្លាំងកម្មករ-កម្មការិនី ដែលជាកម្លាំងពលកម្មចម្បងសម្រាប់បំពេញតម្រូវការការងារតាមផ្នែកនីមួយៗក្នុងរោងចក្រដែលខេត្តមិនអាចរកមកបំពេញតម្រូវការរបស់រោងចក្របាន ហើយសព្វថ្ងៃខេត្តកំពង់ស្ពឺ ប្រឈមនឹងកង្វះកម្មករ-កម្មការិនី ប្រមាណជាង ១០ .០០០នាក់ បន្ថែមទៀត ដែលនេះមិនទាន់និយាយដល់រោងចក្រទាំង ២០ដែលគ្រោងបើកដំណើរការវិនិយោគនាពេលខាងមុខនៅឡើយទេ។

05-2
04-2
03-2
ទាក់ទិននិងបញ្ហាអស់ទាំងនេះ លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមការងារ BeeTube News ឱ្យដឹងថា÷ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រចំនួន ៣៣៥កន្លែង និងមានកម្មករនិយោជិតសរុបចំនួន ១៣៧,៨៥២នាក់ (ស្រី ១០៤,១១៤នាក់) ក្នុងនោះរោងចក្រវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៥២កន្លែង មានកម្មករនិយោជិតសរុបចំនួន ១២៨,៣៦៦នាក់ (ស្រី ១០០,៦៥៩នាក់)៕

អត្ថបទ និងរូបភាពដោយកណ្តាប់ដៃដែក
 


ថ្ងៃពុធ, 25 ខែសីហា 2021 10:23  កណ្តាប់ ដៃដែក