BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្សារចំនួន៣បានបើកដំណើរការឡើងវិញ តែត្រូវគោរពវិធានការសុខាភិបាល

ថ្ងៃពុធ, 25 ខែសីហា 2021 10:11  កណ្តាប់ ដៃដែក

ខេត្តព្រះសីហនុ៖ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបើកឱ្យដំណើរការ ផ្សារចំនួន០៣ នៅក្នុងក្រុងព្រះសីហនុ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃ ពីអនុគណៈកម្មការទី៦ (អនុគណៈកម្មការរៀបចំ គ្រប់គ្រងផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មលក់ដូររបស់ប្រជាពលរដ្ឋ)។ 

03

04

05
ដោយឡែកចំពោះផ្សារនៅក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារអនុគណៈកម្មការទី៦ បានចុះបានពិនិត្យ និងផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងផ្សារចំនួន ០៣ គឺផ្សារវាលរេញ ផ្សារអូរចំណារ និងផ្សារកោះខ្យង អំពីលក្ខខណ្ឌនៅក្នុងការបើកដំណើរការផ្សារឡើងវិញ ជាពិសេសការអនុវត្តតាមវិធានរដ្ឋបាល  និងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ 
មកដល់ពេលនេះ ក្រុមការងារអនុគណៈកម្មការទី៦ បានទទួលពាក្យស្នើសុំបើកដំណើរការផ្សារឡើងវិញ មានចំនួន០២ផ្សារ គឺផ្សារវាលរេញ និងផ្សារអូរចំណារ។  ក្នុងនោះក្រុមការងារអនុគណៈកម្មការទី៦ នឹងចុះទៅត្រួតពិនិត្យ តាមពាក្យស្នើសុំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ 

01

02
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គ្រប់ផ្សារទំាងអស់ដែលបានបិទកន្លងមក គឺត្រូវតែរៀបចំសណ្តាប់ធ្នាប់ អនាម័យឱ្យបានស្អាតត្រឹមត្រូវ ចំពោះបងប្អូនអាជីវករត្រូវយកសំណាកឱ្យបានរួចរាល់ និងអនុវត្តតាមលក្ខខណ្ឌ ដែលរដ្ឋបាលខេត្តបានណែនាំទើបអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានស្នើឱ្យបងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ឱ្យបានល្អប្រសើរ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីតដ-១៩ និងធានាបាននូវសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក


ថ្ងៃពុធ, 25 ខែសីហា 2021 10:11  កណ្តាប់ ដៃដែក