BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បញ្ហាប្រឈម ផ្នែកវារីវប្បកម្មដែលកម្ពុជាជួបប្រទះ គឺដោយសារតែមានកត្តាមួយចំនួន

ថ្ងៃចន្ទ, 23 ខែសីហា 2021 20:34  កណ្តាប់ ដៃដែក

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ការជួបបញ្ហាទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ក្នុងធ្វើវារីវប្បកម្ម និងគ្រប់គ្រងទីផ្សារត្រី ពុំទាន់មានលក្ខណៈរៀបរយល្អប្រសើរ នៅឡើយទេ។

photo_2021-08-23_17-29-07 (3)

ការមិនទាន់រៀបរយនេះ គឺសំដៅទៅលើការចិញ្ចឹមទីផ្សារបោះដុំ និងចែកចាយ ភាគច្រើន ត្រូវបានគ្រប់គ្រងដោយបណ្តាញឈ្មួញនាំចូល ដែលធ្វើឱ្យមានការជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា÷
-ការកកស្ទះត្រីក្នុងស្រុក ពោលគឺវារីវប្បករផលិតត្រីបានបរិមាណច្រើន ប៉ុន្តែពិបាករកទីផ្សារលក់ និងពិបាកប្រកួតប្រជែងជាមួយផលិតផលវារីវប្បកម្ម ដែលនាំចូលពីប្រទេសជិតខាង (ដែលមានតម្លៃថោកជាងទីផ្សារក្នុងស្រុក)។ 

-ការកង្វះទីផ្សារដែលមានស្ថិរភាពសម្រាប់ឱ្យវារីវប្បករយកត្រីទៅលក់ដោយផ្ទាល់។ ដោយសារការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងគាំទ្រ បានធ្វើឱ្យមានអស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលវារីវប្បកម្មមិនមានជាលក្ខណៈបណ្តាក់គ្នា (ជន់ជោរទៅតាមរដូវ) នៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ។

-កូនត្រីពូជដែលមានគុណភាពបម្រើឱ្យការធ្វើវារីរប្បកម្មមិនទាន់បានបំពេញតម្រូវការរបស់វារីវប្បករ។ 

-ការកែច្នៃ និងការធ្វើវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។ 

-ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យតម្រូវការសាច់ត្រីមានការថយចុះ ដោយសារការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន និងចំណីត្រីសម្រេច (ចំណីត្រីផលិតពីរោងចក្រ) រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតចំណីត្រីឡើងថ្លៃ និងនៅមានកត្តាជាច្រើនទៀត។

photo_2021-08-23_17-29-07 (3)

ក្រសួងកសិកម្ម  ក៏បានបញ្ជាក់ថា ការដោះស្រាយបញ្ហាចំពោះមុខគឺវិធានការគោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជាត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែម នៃអនុវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀង សុវត្ថិភាព និងអាហារូបត្ថម្ភ។ វិធានការគោលនយោបាយនេះគឺស្របគ្នាជាមួយវិធានការដែលបានចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០ រួមទាំងវិធានមួយចំនួនទៀតដោយសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត៕

jtrey-rasmeinews
175689807_3806333246152670_8297400.2e16d0ba.fill-960x540
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក


ថ្ងៃចន្ទ, 23 ខែសីហា 2021 20:34  កណ្តាប់ ដៃដែក